​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ចាស់ជរា​គ្មាន​ទីពឹង​៣៥​គ្រួសារ​នៅ​សង្កាត់​ព្រែក​លៀប​ទទួល​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​រ៉ា​នី​ ហ៊ុ​ន​សែន​

ចែករំលែក៖

​ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ចាស់ជរា​គ្មាន​ទីពឹង​៣៥​គ្រួសារ​នៅ​សង្កាត់​ព្រែក​លៀប​បាន​ទទួល​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​រ៉ា​នី​ ហ៊ុ​ន​សែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ តាម​រយ​:​គណ​:​ក​ម្មា​ធិ​ការ​អនុ​សាខា​ កាកបាទក្រហមកម្ពុជា​ខណ្ឌ​ជ្រោយចង្វា​។​

​ពិធី​នេះ​រៀបចំ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​វត្ត​សាម​វ៉ា​រិ​ន្ទ​ ស្ថិត​ក្នុង​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វា​ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​ ឃ្លាំង​ហួត​អភិ​បាន​ខណ្ឌ​ជ្រោយចង្វា​ និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​ លោក​ ប្រាក់​ចាន់​ណា​ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ លោកស្រី​កែវ​ច​ន្ទ័​ស៊ុន​ណា​រី​ប្រធាន​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ជ្រោយចង្វារ​ លោក​ឡេ​ង​រ៉ា​វង្ស​និង​លោក​ធិ​ងិ​អនុប្រធាន​កិត្តិយស​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​ និង​ក្រុមការងារ​ជា​ច្រើន​រូប​ទៀត​ ។​

​នា​ឱកាស​នោះ​ លោក​ ឃ្លាំង​ ហួត​ បាន​មាន​ប្រសាសន៍​សំណេះសំណាល​ សាកសួរ​សុខទុក្ខ​ និង​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជា​ពិសេស​ សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ដែល​លោក​តែងតែ​យកចិត្តទុកដាក់​គិតគូ​ពី​សេចក្តី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដោយ​មិន​ប្រកាន់​នូវ​និន្នាការ​នយោបាយ​អ្វី​ឡើយ​ បើ​ទោះបី​បងប្អូន​នៅ​បក្ស​ណា​ក៏​ដោយ​ គឺ​ពួក​គាត់​យល់​ពី​ការ​លំបាក​របស់​បងប្អូន​ លោក​នឹង​ជួយ​ឧបត្ថម្ភ​ទាំងអស់​ ។​

​លោក​បាន​បន្ត​ថា​ អំណោយ​ដែល​យក​មក​ចែក​ជូន​ទាំងនោះ​មិន​ពាក់​ព​ន្ធ័​នឹង​នយោបាយ​នោះ​ទេ​ គឺជា​អំណោយ​សប្បុរសធម៌​សុទ្ធ​សាត​ ហើយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​គិតគូ​ដល់​បងប្អូន​ក្រីក្រ​ងាយ​រង​គ្រោះ​នៅ​ទូ​ទាំង​ប្រទេស​។​

​នា​ឱកាស​នោះ​លោក​ ក៏​បាន​លើក​ឡើង​អំពី​កា​អភិវឌ្ឍ​រីក​ចំរើន​លើ​គ្រប់​វិស័យ​ រួម​នឹង​សុខ​សន្តិភាព​ទូ​ទាំង​ប្រទេស​ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​កិត្តិ​បណ្ឌិត​ឈ្លាសវៃ​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ ពិសេស​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​ រ៉ា​នី​ហ៊ុ​ន​សែន​ ហើយ​ក៏​បាន​លើក​ឡើង​អំពី​អសន្តិសុខ​អ​ស្ថិរភាព​ ដែល​កើត​មាន​សង្គ្រាម​នៅ​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ ធ្វើ​ឱ្យ​ប្រជាជន​ស្លាប់​និង​របួស​រាប់​សែន​នាក់​ ហើយ​រាប់​លាន​នាក់​ទៀត​បាន​ភាសខ្លួន​ទៅ​នៅ​បរទេស​ ដែល​បច្ចុប្បន្ន​ ប្រទេស​ទាំងនោះ​កំពុង​តែ​មាន​វិ​ប​តិ្ត​ជនភាសខ្លួន​ និង​ភាព​ក្រីក្រ​នៅ​លើ​ពិភពលោក​ ។​

​អំណោយ​ដែល​យក​មក​ចែក​ជូន​នា​ឱកាស​នោះ​រួម​មាននូវ​គ្រឿង​ឧបភោគ​ បរិភោគ​ និង​ថវិការ​ដោយ​ក្នុង​១​គ្រួសារៗ​ទទួល​បាន​ អង្ករ​ចំនួន​៣០​គីឡូក្រាម​ មី​១​កេស​ ត្រីខ​១​យួរ​ ឃី​ត​១(​មុង​១​ ភួយ​១​ សា​រ៉ុ​ង​១​ ក្រ​ម៉ា​១)​ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ ។​ ដោយ​ព្រះ​ចៅអធិការ​វត្ត​វ៉ារិ​ន្ទ​ ឧបត្ថម្ភ​អង្ករ​១៥​គីឡូក្រាម​ មី​១០​កញ្ចប់​ទឹកត្រី​១​ដប​ទឹក​ស៊ីអ៊ី​វ​១​ដប​ និង​ថវិការ​១​ម៉ឺន​រៀល​ ។​

​ដោយឡែក​ប្រជាពលរដ្ឋ​ចំនួន​០៥​គ្រួសារ​ ដោយ​ពួក​គាត់​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ទទួល​អំណោយ​ គឺ​លោក​ ស្រី​អ៊ួ​ង​សុ​ផល្លា​ ប្រធាន​សមា​គន៍​នារី​កម្ពុជា​ ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ ខណ្ឌ​ជ្រោយចង្វា​ និង​ក្រុមការងារ​ បាន​ចុះ​សួរសុខទុក្ខ​ដល់​ខ្នង​ផ្ទះ​ និង​ចែក​អំណោយ​ដល់​ខ្នង​ផ្ទះ​ ហើយ​លោកស្រី​កែវ​ ច័ន្ទ​ស៊ុន​ណា​រី​ប្រធាន​សមាគម​ន៍​នារី​ខណ្ឌ​ជ្រោយចង្វារ​ឧបត្ថម្ភ​ថែម​១​គ្រួសារ​១​មុ​ឺ​ន​រៀល​ផង​ដែរ​ ៕

image5

image4

image3

image2

image1

ដោយ៖​ជ្រោយ​ពេជ្រ​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print