បុគ្គលិកធនាគារអេស៊ីលីដាតូចចិត្តនិងក្រុមហ៊ុនFORTE ធានារ៉ាប់រង មិនព្រមដោះស្រាយជួយអតិថិជន បែរជាជាន់ពន្លិច

ចែករំលែក៖

ខេត្តកំពង់ចាម៖ បុរសម្នាក់ប្រហែលជាតូចចិត្តតូចថ្លើមជាមួយនិងក្រុមហ៊ុនធានារ៉ាប់រងFORTE ឬខកចិត្តដ៏ធ្ងន់ធ្ងរ ទើបបានសម្រេចចិត្ត ចុះបង្ហោះលើហ្វេសប៊ុករបស់ខ្លួន រៀបរាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ តាំងពីកើតហេតុ និងចូលដល់ដោះស្រាយជម្លោះ។ បុរសដែលអះអាចជាបុគ្គលិកអេស៊ីលីដា និងជាជនរងគ្រោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានរាយរាប់ពីដំណើររឿង និងភាពមិនទទួលខុសត្រូវរបស់ក្រុមហ៊ុនធានារ៉ាប់រងFORTE ចាត់ទុកថាជាក្រុមហ៊ុនមិនបានគិតពីអតិថិជនក្នុងការងាររង្វង់ច្បាប់។ ខាងក្រោមនេះជាការលើឡើងនិងបញ្ជាក់យ៉ាងលំអិតពីបុគ្គលិកអេស៊ីលីដាៈ ខ្ញុំសូមផ្តាំផ្ញើជូនគណ:គ្រប់គ្រងធនាគារ សូមពិនិត្យឡើងវិញពីការសហការគ្នាជាមួយក្រុមហ៊ុនលេខ១ FORTE Insurance ព្រោះមិនមែនតែគ្រួសារខ្ញុំម្នាក់ទេ ដែលបានជួបរឿងនេះ ក៏មានបុគ្គលិកជាច្រើនទៀតធ្លាប់បានជួបដូចគ្នាដែរ គ្រាន់តែគេមិនដឹងនិយាយប្រាប់អ្នកណា។ ទឹកដោះម្តាយថ្លៃ ទើបខ្ញុំមានឱកាសបានសរសេរ Status នេះជូនអ្នករាល់គ្នាគ្រាន់នឹងស្តាប់កំសាន្ត គិតទៅឡានថ្លៃពិតជាអាចជួយការពារម្ចាស់វាឱ្យបានសុខ គ្រាន់តែរងរបួសតិចតួច។

រឿងពិតជាវែងឆ្ងាយ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ខ្ញុំបានធ្វើដំណើរពីកំពង់ចាម មកទទួលបងនៅស្រុកបាធាយ ជិតមកដល់កន្លែងកើតហេតុ ដោយមើលឃើញស្ថានភាពរថយន្តពីក្រោយមិនបង្កបញ្ហា ខ្ញុំក៏បានបើកចូលគន្លងផ្លូវខាងឆ្វេង ដើម្បីត្រៀមបត់ឆ្វេង ដោយនៅបង្អង់ចាំបន្តិច ព្រោះមានសត្វគោមួយហ្វូង និងមនុស្សម្នាជាច្រើនដើរឆ្លងកាត់ផ្លូវ នៅពេលមនុស្ស និងគោឆ្លងជិតផុតហើយ ប្រមាណជិត១នាទី ខ្ញុំក៏បានបត់ត្រឡប់ក្រោយ ដោយក្បាលឡានចូលដល់គន្លងផ្លូវមួយទៀតនៅសល់កន្ទុយឡាន (ផ្លូវរាងកោង) មិនដឹងជាមានអ្វីស្រាប់តែមកបុកឡានខ្ញុំពេញទំហឹងពីខាងក្រោយ ធ្វើឱ្យឡានបត់ក្បាលបញ្ច្រាស់ទិសគ្នាដូចក្នុងរូប ឡានក្រុងវីរ:ប៊ុនថាំ ពិតជាសំណាងពេកហើយ ព្រោះបានឡានខ្ញុំជារនាំង កុំអីមនុស្សម្នា និងហ្វូងគោមិនដឹងយ៉ាងណាទេ។ បន្ទាប់ពីកើតហេតុភ្លាមប្រពន្ធខ្ញុំក៏បានទាក់ទងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងលេខ១ខាងលើដើម្បីមកដោះស្រាយបញ្ហា មិនប៉ុន្មាននាទីផងបុគ្គលិកក្រុមហ៊ុន FORTE បានទូរស័ព្ទមកប្រាប់ខ្ញុំថា ខ្ញុំបើកបរខុសហើយ គេបុកពីក្រោយមិនខុសទេ ខ្ញុំឆ្ងល់ថា គាត់មានចក្ខុទិព្ធឬបានជាដឹងរឿងដោយមិនបាច់មកដល់កន្លែងកើតហេតុ ខ្ញុំគិតមួយសន្ទុះចេះតែយល់ថាប្រហែលជាមិនទាន់ពិនិត្យកន្លែងកើតហេតុ បានជាយល់ច្រឡំ រងចាំមកដល់ចាំបកស្រាយ មានអីដូចការគិត មកដល់មិនបាច់មើលកន្លែងកើតហេតុ គាត់ថា បងឯងបើកខុសហើយ តាមច្បាប់ចរាចរណ៍ ហើយត្រូវសងការខូចខាតទៅឡានក្រុងដែលបើកមកបុកពីក្រោយវិញ បុកបែកក្តិតអញហើយ ឱ្យអញសងគេទៀត ប្រហែលគិតថាខ្ញុំជាក្តាមស្រែទេដឹង បាននិយាយយ៉ាងនេះ ហៅឱ្យទៅពិនិត្យផ្ទាល់ក៏មិនព្រមទៅ ខំទិញធានារ៉ាប់រងខាង គាត់ គាត់មកដល់និយាយអញ្ចឹងសប្បាយចិត្តតិចអី ស្អែកឡើង លោក ខ្ញុំសូមជូនសោរឡានខ្ញុំទៅក្រុមហ៊ុនលោក ចាត់ចែងយ៉ាងណាក៏បាន តែសូមតែ២លក្ខណទេ ១-ធ្វើឡានឱ្យស្អាត ២-ធ្វើនៅក្រុមហ៊ុនដើម ព្រោះថាខ្ញុំមិនចេះច្បាប់ ហើយក៏មិនចេះចាំដែរ នៅមានជម្រើសទី៣ទៀតមិនទាន់ប្រាប់គាត់ គឺថា សូមឱ្យឡានភាគីម្ខាងទៀត បើកពីមុខ ហើយសូមជួលអាកាយដី មកដាក់អ្ហែងឱ្យខ្ទេចក្តិចវិញ ទារអ្ហែងឱ្យសងទៀត សន្មត់ថារួចគ្នា។ លឺឯងចង់បានឡានថ្មី មានរឿងភ្លាម មិនអីទេនៅជិះអាសម្លាញ់ឯងយូរឆ្នាំទៀត។ សាកគិតមើលបងប្អូនទ្រព្យដែលយើងស្រឡាញ់ ហើយខូចខាត តើយើងស្តាយប៉ុណ្ណា ខំទិញធានារ៉ាប់រង គ្រាប់នឹងបានជួយសម្រាលបញ្ហា តែលទ្ធផលអញ្ចឹងអី ទទួលយកបានអត់?

សូមឱ្យ Forte ដោះស្រាយឱ្យលឿន បើមិនចង់ល្បីជាងនេះទេ គ្រប់សារព័ត៌មានកំពុងត្រៀមហើយ Facebook Sponsor ក៏ត្រៀមហើយដែរ បងប្អូនសមាជិកគ្រួសារអេស៊ីលីដា គិតឡើងវិញ គ្មានអ្នកណាចង់យករឿងអព្ពមង្គលមកបង្ហាញប្រាប់គេទេ តែនេះជាបទពិសោធន៍តម្លៃរាប់ពាន់ដុល្លារដែលខ្ញុំបានទិញវាមកទុកចែកបងប្អូន ហើយបងប្អូនក៏កាត់យល់ដោយខ្លួនឯងថាមូលហេតុអ្វីបានក្រុមហ៊ុនធានារ៉ាប់រងរបស់យើងគាត់ធ្វើដូចនេះ តើអាចឱ្យយើងផ្តល់ទំនុកចិត្តបានទេ ខ្ញុំក៏មិនមែនជាក្មេងមៀមដៃដែរ សូមយល់ ចប់៕

12931243_994959727237596_6959037602082670570_n

12920351_994959817237587_926926856100517053_n

12512234_994958870571015_2087832962618247101_n

12417877_994960007237568_7415780734388361744_n

ប្រភព៖ ដកស្រងពីហ្វេសប៊ុកបុគ្គលិកអេស៊ីលីដា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print