កាត់ទោសជនប្លន់និងចាប់រំលោភដាក់គុក៨ឆ្នាំ និងពិន័យជាប្រាក់៨លានរៀល

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក យិន សារឿន បានសម្រេចផ្តន្ទាទោស ឧក្រិដ្ឋជន ប្លន់រួចចាប់រំលោភម្នាក់ ដាក់ពន្ធនាគារ ៨ឆ្នាំ និងពិន័យប្រាក់ ៨លានរៀល ក្រោយបានរកឃើញថា ពិតជាបានធ្វើសកម្មភាព ​ប្លន់​គ្រឿង​អលង្ការ ​រួច​ចាប់​រំលោភ​សេពសន្ថវៈ​ នារី​រងគ្រោះប្រាកដមែននោះ។

លោក ចៅក្រម យិន សារឿន បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវផ្តន្ទាទោសនោះ ឈ្មោះ ជៀង ថា​រ៉ូ​  អាយុ​៣៣ឆ្នាំ​ ត្រូវ​បាន​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វា​ឃាត់​ខ្លួន​ កាលពី​ថ្ងៃទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ល្មើសប្លន់និងចាប់រំលោភនារីរងគ្រោះម្នាក់​ នៅ​ចំណុច​គល់ស្ពាន​លី​យ៉ុង​ផាត់ ភូមិ​ព្រែក​តា​រដ្ឋ​ សង្កាត់​ព្រែក​តាសេក​ ខណ្ឌ​ជ្រោយចង្វា​។

នៅក្នុងសវនាការ ជនជាប់ចោទ ជៀង ថារ៉ូ បានសារភាពថា ​ពិតជា​បាន​យក​កាំភ្លើងខ្លី​ភ្ជង់​គំរាម យក​គ្រឿង​អលង្ការ​ និង​ទូរស័ព្ទ​ដៃ​ ម៉ាក​អាយ​ហ្វូន ពីនារីរងគ្រោះ​ឈ្មោះ ស​.​រ​.​ភ ប្រាកដ​មែន តែ​មិនបាន​រំលោភសេពសន្ថវៈ​នោះ​ទេ។​

​ចំណែក​នារីរងគ្រោះ​វិញបានចោទជនសង្ស័យថាបានគំរាម​យក​គ្រឿង​អ​លង្ការ ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូន ​និង​ប្រាក់​មួយចំនួន ​ហើយ​បង្ខំ​ឲ្យ​ស្រាតខោឲ្យជននេះ ​រំលោភ​លើម៉ូតូយ៉ាងសាហាវ រហូតបាន​សម្រេច ទើប​ភ្ជង់​កាំភ្លើង​ឲ្យ​នាង​រត់​ចេញពី​កន្លែង​រំលោភ​នោះ ហើយ​ក៏​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​ ។ លុះក្រោយមកឃើញជនសង្ស័យនៅមុខហាងខារ៉ាអូខេហ្សង់អេលីហ្សេ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង៕

kat'Tos

ដោយ៖ ប្រាថ្នា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print