​លោក​ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ចូល​កាន់​តំណែង​រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​ អន្តរជាតិ​ ជំនួស​លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ ដែល​ត្រូវ​បាន​ប្រកាស​ ចូល​កាន់​តំណែង​ ជា​ផ្លូវការ​ ជា​រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​ អន្តរជាតិ​ ជំនួស​លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​ នា​រសៀល​ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១៦​ ក្រោម​អធិបតីភាព​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ។​

​លោក​ទេស​រដ្ឋមន្ត្រី​ ប្រាក់​សុ​ខុន​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ខ្ញុំ​និង​បន្ត​តំណែង​ពី​ ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​ ក្នុង​ការ​ដឹកនាំ​កិច្ចការ​ របស់​ក្រសួង​នេះ​ ដោយ​ខិតខំ​គួប​ផ្សំ​ និរន្ត​ភាព​ជាមួយ​ នឹង​ការ​ផ្លាស់​ប្តូរ​ ធានា​និរន្តរភាព​ ដោយសារ​តែ​ រដ្ឋមន្ត្រី​ផ្លាស់​ប្តូរ​មែនពិត​ ប៉ុន្តែ​ការ​ការពារ​ប្រយោជន៍​ ប្រទេស​ជាតិ​ និង​ប្រជាជន​កម្ពុជា​ យើង​មិន​ប្រែប្រួល​នោះ​ឡើយ​។​

​ជាមួយ​គ្នា​នោះ​ដែរ​ លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ​ ណាំ​ហុង​ បាន​មាន​ប្រសាសន៍​ថា​ ខ្ញុំ​មានការ​ជឿជាក់​ថា​ ទេស​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ នឹង​សម្រេច​បាន​លទ្ធផល​ ដ៏​សំខាន់ៗ​ ថែម​ទៀត​ ក្នុង​ឋានៈ​ជា​ទេស​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ដោយ​មានការ​ណែនាំ​ពី​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ៕​

ss

ff

ដោយ៖ សហការី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print