ខេត្តរតនគិរី៖ លោក ថង សាវុនអភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងលោក George Edgarឯកអគ្គរដ្ឋទូតនៃសហភាពអុឺរ៉ុបប្រចាំនៅប្រទេសកម្ពុជានាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសាលាមត្តេយ្យសិក្សាសហគមន៍ចំនួន៣៣ខ្នង ស្ថិតនៅក្នុងស្រុកអណ្តូងមាស ស្រុកតាវែង និងស្រុកវើនសៃ នៃខេត្តរតនគិរី ដែលពិធីសម្ពោធនេះប្រារព្ធធ្វើឡើងនៅក្នុងឃុំម៉ាលិក ស្រុកអណ្តូងមាស ។
គម្រោងមត្តេយ្យសិក្សាសហគមន៍នេះមានការគាំទ្រថវិការដោយសហភាពអុឺរ៉ុបដោយមានកិច្ចគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាអនុវត្តគម្រោងដោយអង្គការភ្លែនអន្តរជាតិប្រចាំនៅប្រទេសកម្ពុជាក្នុងគោលបំណងលើកកម្ពស់មត្តេយ្យសិក្សាសំរាប់កុមារជនជាតិដើមភាគតិចនៃតំបន់ភូមិភាគឦសាន ខេត្តរតនគិរី។
បានចូលរៀននៅថ្នាក់មត្តេយ្យលើកកម្ពស់សិទ្ធិទទួលបានការអប់រំរបស់កុមារតូចកាត់បន្ថយអត្រាសិស្សបោះបង់ការសិក្សានៅថ្នាក់បឋមសិក្សា បណ្តុះស្មារតីដល់មាតាបិតាអាណាព្យាបាល និងសិស្សានុសិស្សឲ្យស្រលាញ់ការសិក្សារៀនសូត្រ ។
លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃគម្រោងមត្តេយ្យសិក្សាសហគមន៍នេះដែលទាំងនេះគឺជាការចូលរួមមិនអាចខ្វះបានពីដៃគូរអភិវឌ្ឍន៍នានាដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជាស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ក្នុងការពង្រឹងគុណភាពអប់រំ ។
លោកអភិបាលខេត្តក៏បានស្នើរឲ្យមាតា បិតា អាណាព្យាបាល ទាំងអស់ត្រូវបញ្ជូនកូនចូលសាលារៀនឲ្យបានគ្រប់ៗគ្នានិងប្រើប្រាស់ឲ្យអស់លទ្ធភាពសេវាដែលមានចូលរួមជាមួយអាជ្ញាធរ បុគ្គលិកសិក្សាអប់រំ ក្នុងការថែរក្សានូវសមិទ្ធផលទាំងនេះ សម្រាប់កូនចៅយើងបានសិក្សារៀនសូត្របានយូរអង្វែង ៕
ដោយ៖ វុទ្ធឦសាន