រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការឡើងវិញ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ 

ចែករំលែក៖

ភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ បានចេញ សេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យដំណើរការឡើងវិញ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឱ្យជិះដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ តាមខ្សែរត់ដូចខាងក្រោម៖

១- រថយន្តក្រុង

– ខ្សែទី១ ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងព្រែកព្នៅ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងវាលស្បូវ

– ខ្សែទី២ : ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងរង្វង់មូលគួចកាណុង ដល់ស្ថានីយ៍ចំណតរថយន្តក្រុង ស្ពានព្រែកសំរោង ក្រុងតាខ្មៅ។

– ខ្សែទី៣ : ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី។

– ខ្សែទី៤A: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីសហព័ន្ធរុស្ស៊ី។

ខ្សែទី៤B: ចេញពីស្ថានីយ៍ចំណតរថយន្តក្រុងសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតរថយន្តក្រុងបុរីសន្តិភាព២ តាមមហាវិថីចោមចៅ។

២- កាណូតៈ ចេញពីស្ថានីយ៍ចំណតសួនឫស្សីកែវ ដល់ស្ថានីយ៍ចំណតក្រុងតាខ្មៅ។

ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតិឱ្យជិះដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ និងគិតកម្រៃសេវាធម្មតា ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ លើកលែងមិនគិតថ្លៃសេវា ចំពោះព្រះសង្ឃ ចាស់ជរា កុមារកម្ពស់ក្រោម ១ម៉ែត្រ សិស្ស-និស្សិត កម្មករ-កម្មការិនី កីឡាករ-កីឡាការិនី និងគ្រូបង្រៀន។ ល័ក្ខខ័ណ្ឌ នៃការជិះរថយន្តក្រុង និងកាណូត អ្នកដំណើរទាំងអស់ត្រូវគោរពតាមវិធានសុខាភិបាល ដោយ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងសម្រាប់មនុស្សពេញវ័យ ពាក់ម៉ាស លាងដៃនិងអាល់កុល វាស់កម្ដៅ ស្កេន QR-Code និងអង្គុយតាមកៅអី ដែលបានរៀបចំ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងកាណូត ទាំងអស់មេត្តាជ្រាប និងចូលរួមអនុវត្តនូវសេចក្ដីជូនដំណឹងខាងលើឱ្យមានប្រសិទ្ធិភាពខ្ពស់៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print