ភ្នំពេញ, លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ជួបពិភាក្សាការងារជាមួយលោក Anthony Maguire អគ្គរដ្ឋទូតរងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជានៅរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា, អង្គភាពនាយកដ្ឋានអង្គរក្ស ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ បានអោយដឹងថា, លោក ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងទទួលផែន និងលោក ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស បានទទួលជួបជាមួយលោក Anthony Maguire អគ្គរដ្ឋទូតរងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ទទួលការងារសន្តិសុខ និងលោក Neil Sharpe លេខាស្ថានទូត ដើម្បីពិភាក្សាការងារការពារសន្តិសុខ សុវត្ថិភាព ក្នុងកំឡុងពេលដែលគណៈប្រតិភូជាន់ខ្ពស់ដែលដឹកនាំដោយលោកស្រី Marise Payne រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីរបស់ប្រទេសអូស្រ្តាលី ដែលនឹងត្រូវមកទស្សនៈកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ។
តាមរយៈកិច្ចប្រតិបត្តិការអន្តរជាតិនៃប្រទេសទាំង២ គឺកម្ពុជានិង ប្រទេសអូស្ត្រាលី តែងមានទំនាក់ទំនងល្អជាមួយគ្នាលើគ្រប់វិស័យការទូត។ ជាក់ស្តែងលោកអគ្គរដ្ឋទូតរងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅថ្ងៃនេះបានជួបពិភាក្សាការងារ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ៕
ដោយ, សិលា