ភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលនេះតម្រូវការចាក់វ៉ាក់សំាង កូវីដ-១៩ មិនតម្រូវឱ្យមានការបញ្ជាក់អាជ្ញាធរមូលដ្ឋានណាមួយឡើយ គឺប្រជាពលរដ្ឋអាចចាក់បានតែម្តង ដោយចាក់នៅកន្លែងណាក៏បានដែរ ឱ្យតែមានកន្លែងចាក់។
សម្តេចតេជោ បានប្រកាសដល់ប្រជាពលរដ្ឋឱ្យរៀនរស់ជាមួយកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវការរក្សាអនាម័យផ្ទាល់ខ្លួន និងវិធានាការ៣កុំ, ៣ការពារ ព្រមទាំងការចាប់ផ្តើមនូវប្រក្រតីភាពឡើងវិញ ស្ថានភាពសង្គម សេដ្ឋកិច្ច ទេសចរណ៍។
សម្តេចតេជោ ហ៊ុន សែន បានចំអកដល់ក្រុមប្រឆាំងជាពិសេស(ក្រុមទណ្ឌិត សម រស្សី) ដែលអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមិនឲ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នោះ បើធ្វើប្រជាមាតិ និងបោះឆ្នោតនឹងចាញ់ផ្កាប់មុខ ដូចករណី១៩វិច្ឆិកា ដេកផ្ទះឈ្នះឯងយ៉ាងដូច្នេះដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានគូសបញ្ជាក់ថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ រហូតមកដល់ពេលនេះ កម្ពុជា បានចំណាយថវិកាអស់២,៣០០លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយក្នុងនោះ ចំណាយថវិកាអស់ជាង៤០០លានដុល្លារ សម្រាប់សង្គ្រោះប្រជាពលរដ្ឋក្រីក្រ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការ ចាក់សម្រាប់កុមារ មានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ការចំណាយរបស់យើង ដែលបានចាយទៅហើយ ឆ្នាំនេះអាច ១,៥០០លានដុល្លារ និងឆ្នាំមុន អស់៨០០លានដុល្លារ ដែលគិតលេខគត់សរុបចំនួន២,៣០០លានដុល្លារ»។
សូមបញ្ជាក់ថា, សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ភាពជោគជ័យលើការបើកប្រទេសឡើងវិញនេះមានកត្តា៤សំខាន់ ទី១)យើងទទួលបាននូវភាពជោគជ័យលើការចាក់វ៉ាក់សាំង
ទី២)រាជរដ្ឋាភិបាលបានខិតខំពង្រីក និងពង្រឹងការព្យាបាលអ្នកជំងឺកូវីដ-១៩ប្រកបដោយការទទួលខុសត្រូវ ទី៣)បទពិសោធន៍នៃការទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ-១៩បានល្អប្រសើរ និងទី៤)ពលរដ្ឋយើងមានការយល់ដឹងកាន់តែច្បាស់អំពីការការពារខ្លួនពីជំងឺកូវីដ-១៩ ។
នៅថ្ងៃនេះ សម្ដេចតេជោ ក៏បានឲ្យមន្ដ្រីសុខាភិបាលរបស់កម្ពុជា សហការជាមួយភាគីថៃ ដើម្បីបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលនេះតម្រូវការចាក់វ៉ាក់សំាង កូវីដ-១៩ មិនតម្រូវឱ្យមានការបញ្ជាក់អាជ្ញាធរមូលដ្ឋានណាមួយឡើយ គឺប្រជាពលរដ្ឋអាចចាក់បានតែម្តង ដោយចាក់នៅកន្លែងណាក៏បានដែរ ឱ្យតែមានកន្លែងចាក់។
សម្តេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលមិនបានហាមឃាត់ មិនឲ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍នោះទេ គ្រាន់តែមិនឲ្យរៀបចំកម្មវិធីជួបជុំលក្ខណៈទ្រង់ទ្រាយធំ និងគ្រាន់តែគោរពតាមវិធានសុខាភិបាលតែប៉ុណ្ណោះ ។ សម្ដេចតេជោ បានបន្ដថា ធ្វើយ៉ាងណារៀបចំអាពាហ៍ពិពាហ៍ហើយ កុំឲ្យមានអ្នកស្លាប់ ឬអ្នកឆ្លងជំងឺកូវីដ-១៩។ សម្តេចតេជោបានប្រកាសដល់ប្រជាពលរដ្ឋឱ្យរៀនរស់ជាមួយកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវការរក្សាអនាម័យផ្ទាល់ខ្លួន និងវិធានាការ៣កុំ, ៣ការពារ ព្រមទាំងការចាប់ផ្តើមនូវប្រក្រតីភាពឡើងវិញ ស្ថានភាពសង្គម សេដ្ឋកិច្ច ទេសចរណ៍៕
ដោយ, សុខ ខេមរា