សមត្ថកិច្ចស្រុកកំរៀងចុះបង្ក្រាបល្បែងឆ្នោតដុះស្លែឃាត់ខ្លួនម្ចាស់ទីតាំងជិត ១០ នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ÷លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានបញ្ជាក់ឲ្យដឹងថា÷ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់ខាងលើនេះជាការអនុវត្តតាមវិធានការទប់ស្កាត់បទល្មើស និងល្បែងស៊ីសងគ្រប់ប្រភេទ ក្រោមការដឹកនាំបញ្ជាពី លោក សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ការអនុវត្តបង្ក្រាបធ្វើឡើងនៅថ្ងៃទី១ខែ១១

ឆ្នាំ២០២១ឃាត់ខ្លួនបានស្ត្រីចំនួន ៧ ក្នុងចំណុចឃុំចំនួន ០២ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។

លោកបានបន្តថា÷ករណីបង្ក្រាបក្នុងចំណោមទីតាំងបើកល្បែងឆ្នោតដុះស្លែខុសច្បាប់បានទាំង ០៧កន្លែងនេះ សមត្ថកិច្ចនគរ​បាលបានឃាត់ខ្លួនបានអ្នកកត់កន្ទុយលេខជាស្ត្រីចំនួន ០៧​នាក់ រួមទាំងវត្ថុតាងកាតុងលេខឆ្នោត សៀវភៅ និងសម្ភារៈបម្រើការលក់ ទិញឆ្នោតមួយចំនួនទៀត។

លោកវរសេនីយ៍ទោ បន្តដែរថា÷ ពេលនេះនគរបាលស្រុកកំរៀងកំពុងរៀបចំសាកសួរស្រាវជ្រាវ ដែលគ្រោងអនុវត្តនីតិវិធីដោយតម្រូវឲ្យធ្វើកិច្ចសន្យាអប់រំណែនាំ ឬត្រូវរៀបចំបញ្ជូនមេឆ្នោតទាំងអស់ទៅកាន់ការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់យ៉ាងណានៅមិនទាន់សម្រេចនៅឡើយ៕

...

ដោ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print