ខេត្តបាត់ដំបង ÷លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានបញ្ជាក់ឲ្យដឹងថា÷ លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់ខាងលើនេះជាការអនុវត្តតាមវិធានការទប់ស្កាត់បទល្មើស និងល្បែងស៊ីសងគ្រប់ប្រភេទ ក្រោមការដឹកនាំបញ្ជាពី លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ការអនុវត្តបង្ក្រាបធ្វើឡើងនៅថ្ងៃទី១ខែ១១
ឆ្នាំ២០២១ឃាត់ខ្លួនបានស្ត្រីចំនួន ៧ ក្នុងចំណុចឃុំចំនួន ០២ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។
លោកបានបន្តថា÷ករណីបង្ក្រាបក្នុងចំណោមទីតាំងបើកល្បែងឆ្នោតដុះស្លែខុសច្បាប់បានទាំង ០៧កន្លែងនេះ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនបានអ្នកកត់កន្ទុយលេខជាស្ត្រីចំនួន ០៧នាក់ រួមទាំងវត្ថុតាងកាតុងលេខឆ្នោត សៀវភៅ និងសម្ភារៈបម្រើការលក់ ទិញឆ្នោតមួយចំនួនទៀត។
លោកវរសេនីយ៍ទោ បន្តដែរថា÷ ពេលនេះនគរបាលស្រុកកំរៀងកំពុងរៀបចំសាកសួរស្រាវជ្រាវ ដែលគ្រោងអនុវត្តនីតិវិធីដោយតម្រូវឲ្យធ្វើកិច្ចសន្យាអប់រំណែនាំ ឬត្រូវរៀបចំបញ្ជូនមេឆ្នោតទាំងអស់ទៅកាន់ការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់យ៉ាងណានៅមិនទាន់សម្រេចនៅឡើយ៕
ដោ ស សារ៉េត