មុខសញ្ញាលួចយ៉ាងសកម្ម២នាក់ត្រូវសមត្ថកិច្ចខណ្ឌសែនសុខបញ្ជួនទៅតុលាការនៅព្រឹកថ្ងៃទី០៦ខែមេសានេះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ដែលជា មុខសញ្ញាលួចយ៉ាងសកម្មត្រូវបាននគរបាលខណ្ឌសែនសុខកសាងសុំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីឃាត់ខ្លួននិងធ្វើការសាកសួររួចករណីលួច​យក​ដុំដែក​ប្រជាពលរដ្ឋ។

គួររំលឹកថា កាលពីម៉ោងប្រហែល៨និង៣០នាទីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ខណៈដែលកំលាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីកំពុងល្បាតក្នុងមូលដ្ឋានស្រាប់តែជួបជនស្ស័យទាំង២នាក់កំពុងធ្វើសកម្មភាពលួចដុំដែករបស់ប្រជាពលរដ្ឋនៅចំណុចផ្លូវបេតុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក៍ចាប់ឃាត់ខ្លួនបានទាំង២នាក់តែម្តង។

ជនសង្ស័យទី១-ឈ្មោះស្រី វាសនា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។ ជនសង្ស័យទី២-ឈ្មោះ ដារ៉ា វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើត្រូវបាន កសាងសំណុំរឿងបញ្ជូនឡើងតុលាការដើម្បីចាត់ការតាមនីតិវិធី៕

20160405222507

20160405222508

ដោយ៖ តុង សីហា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print