ខេត្តសៀមរាប៖ លោកស្រីអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនក្រុមគ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រីទើបសម្រាលកូនរួច សរុបចំនួន៣៤នាក់ នៅមណ្ឌលសុខភាព ( ស្វាយស ) ដែលមកពីឃុំស្វាយស, ឃុំប្រសាទ, ឃំុល្វាក្រាំង, និងឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប កម្មវីធីផ្តល់អំណោយនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ។
អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនមាន៖ អង្ករ២៥គីឡូក្រាម, សារុង១, ក្រមា១, សាប៊ូលុច្ស១ដុំ, ច្រាសដុសធ្មេញ១, ថ្នាំដុសធ្មេញ១បំពង់, នំធុង១ធុង, សាប៊ូម្សៅ១កញ្ចប់, ទឹកត្រី១យួរ, ទឹកសុីអុី១យួរ, ទឹកដោះគោខាប់១កំប៉ុង, ប្រេងឆា១ដប, បុីចេង១កញ្ចប់, និងថវិកាមួយចំនួន ៕
ដោយ៖ សិលា
...