ភ្នំពេញ៖ ក្នុងដំណើរទស្សនៈកិច្ចអបអរកម្មវិធីចូលឆ្នាំ ប្រពៃណីជាតិខ្មែរ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបជាមួយបងប្អូនពលករ ពលការនី សិស្ស និស្សិត និងប្រជាពលរដ្ឋខ្មែរ នៅសាធារណរដ្ឋ កូរ៉េ បាននាំមកនូវលទ្ធផលជោគជ័យដូចតទៅ ៖
១-ក្នុងដំណាក់កាលដែលរដ្ឋាភិបាលកូរ៉េ ត្រូវកាត់បន្ថយចំនួនពលករបរទេសចូលទៅក្នុងប្រទេសកូរ៉េ កម្ពុជាបែរជាត្រូវបានលើកទឹកចិត្ត ដោយបង្កើនចំនួនពលករពី ៧ពាន់នាក់ ទៅ ៩ពាន់នាក់ក្នុង១ឆ្នាំ។
២-រាជរដ្ឋាភិបាលកម្ពុជា នឹងដោះស្រាយនូវទី ស្នាក់នៅ បថមនិងបណ្តោះអាសន្នមួយ ដើម្បីជួយសម្រួលដល់បងប្អូនពលករខ្មែរដែល ទើបមកដល់ថ្មី។
៣-ការសម្រួលបែបបទក្នុងការធ្វើលិខិតបញ្ជាក់ ផ្សេងៗ និងការពន្យាលសុពលភាពលិខិត ឆ្លងដែន។
៤-សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ការ ឧបត្ថម្ភជាប្រចាំដល់ព្រះតេជគុណ រិន សារ៉ូ និងព្រះតេជគុណ ពៅ សុភក្ត្រ័ នូវអង្ករចំនួន ២០០ គ.ក្រ ក្នុង១ខែ។
ជោគជ័យនេះ គឺជាការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការងារទំនាក់ទំនង ការបរទេស និងអន្តរជាតិ រួមជាមួយបងប្អូន ខ្មែរទាំងក្នុងនិងក្រៅប្រទេស ដែលបាន រួបរួមសាមគ្គីក្នា ជាមហាគ្រួសារខ្មែរ បង្ហាញពីអរយធម៌ដ័ល្អប្រពៃរបស់ប្រជាជាតិ យើង គួបផ្សំនិងការឧស្សាហ័ព្យាយាម និងអំណត់អត់ធន់ ធ្វើឱ្យមានការផ្តល់តម្លៃ និងឱកាសការងារកាន់តែខ្ពស់សំរាប់ពលរដ្ឋខ្មែរ។
សូមបញ្ជាក់ថា ក្នុងពិធីជួបជុំនេះ មានបងប្អូនខ្មែរ នៅសាធារណរដ្ឋកូរ៉េ ក្បែរម៉ឺននាក់ បានមកចូលរួមយ៉ាងច្រើនកុះករ។
តាងនាមឱ្យក្រុមការងារទាំងមូល ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បងប្អូនពលករ ពលការនី សិស្ស និស្សិត និងប្រជាពលរដ្ឋខ្មែរ នៅសាធារណរដ្ឋកូរ៉េ និងស្ថាប័នពាក់ពន្ធ័ ទាំងអស់់ ដែលបានលះបង់ពេលវេលា ដ័មានតម្លៃ ធ្វើដំណើររាប់រយគីឡូម៉ែត្រ មកចូលរួមពិធីនេះ។ សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ជួបប្រទះតែនិងពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ… រីករាយឆ្នាំថ្មី៕
ដោយ៖ ហេង ណន