ភ្នំពេញ៖ នៅពេលនេះ តារាចម្រៀង សូដា នីតា បានដាក់ចំៗបញ្ជាក់ជុំវិញការបង្ហោះសារកាលពីថ្ងៃអង្គារម្សិលមិញផ្ញើទៅកាន់តារាសម្តែង សឿ សុធារ៉ានោះហើយ ហើយពិតជាដូចការសង្ស័យមែន គឺពិតជាជាប់ពាក់ព័ន្ធ នឹងរឿងរ៉ាវលុយកាក់ពិតមែន។ សូដា នីតា បានទម្លាយថា អ្នកនាងសឿ សុធារ៉ាជំពាក់លុយជិត៤ម៉ឺនដុល្លារគេចវេះមិនព្រមសង។
មុននេះ តារាសម្តែង និងជាតារាចម្រៀង សូដានីតាបានបង្កើតឲ្យមានការភ្ញាក់ផ្អើលមិនតិចនោះទេក្រោយនាងបានប្រកាសឲ្យតារាសម្តែង សឿ សុធារ៉ា ចេញមុខដោះស្រាយរឿងមួយជាមួយនាងមុនពេលដីកាកោះហៅ ឬមន្ត្រីប៉ូលិសហៅចូលប៉ុស្តិ៍នោះ។ មុននេះមិនទម្លាយរឿងអ្វីនៅពីក្រោយការព្រមានចំៗនោះក៏័ដោយតែពេលនេះនាងបានទម្លាយហើយគឺរឿងលុយកាក់មិនចេះតិចនោះទេដោយមុននេះ សូដា នីតា បានអះអាងថាការទ្រាំរបស់មនុស្សគឺមានដែនកំណត់ ហេតុនេះហើយនាងសូមផ្ដាំផ្ញើដល់អ្នកនាងសឿ សុធារ៉ា ថាបើមិនប្រញាប់ដោះស្រាយជាបន្ទាន់ជាមួយនាងទេ នោះនឹងមានដីកាកោះហៅ អ្នកនាងសុធារ៉ា ដល់កន្លែងថតទៅប៉ុស្ដិ៍ប៉ូលិសតែម្ដង។សូដា នីតា ថ្លែងសារព្រមានសឿ សុធារ៉ា កាលពីថ្ងៃទី០២ ខែវិច្ឆិកាថា “នាងខ្ញុំសូមប្រកាសរកអ្នកនាងសឿ សុធារ៉ា ចេញមុខមកដោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹងដីកាកោះហៅ ឬមិនចង់ឲ្យគេទៅអញ្ជើញទៅប៉ុស្ដិ៍ប៉ូលិសដល់កន្លែងថត សូមកុំថាខ្ញុំកាច ព្រោះអ្នកនាងជាមនុស្សមិនទទួលខុសត្រូវ ឆាប់ចេញមុខមកជាបន្ទាន់ បើមិនចង់ល្បីមុនថតរឿងថ្មីចប់!ការទ្រាំរបស់មនុស្ស គឺមានកំណត់អ្នកនាងប្អូន”។ បន្ថែមពីលើរឿងដែលកំពុងតែក្តៅគគុកនោះគឺសូដា នីតា បានទម្លាយរឿងសឿ សុធារ៉ា ជំពាក់លុយតុងទីនគេហើយខ្ចីនាងជិត៤ម៉ឺនដុល្លារទៅសងគេ តែពេលនេះនាងឆាតបែរជាមិនព្រមតប ហើយថានាងកំពុងកើតរោគចិត្ត និងសូមឲ្យរូបនាងដែលជាម្ចាស់បំណុលបំភ្លេចលុយនោះចោលចុះ។សូដា នីតា ទម្លាយរឿងសឿ សុធារ៉ា ធ្វើទង្វើមកលើរូបនាងថា”ខ្ញុំសូមសម្រាយរឿង អ្នកនាង Sapoun Darapemean (សឿសុធារ៉ា បន្តិច ) មុននឹងក្តៅដល់ថ្នាក់ខ្ញុំផុសហៅ ពេលដែលធារ៉ារឿងជំពាក់តុងទិន (គេផុសផ្អើសហ្វេសបុក បងប្អូនក៏ដឹង ) ធារ៉ា នាងតេមកខ្ញុំ១ថ្ងៃមិនតិចម្ដងទេ ដើម្បីឱ្យខ្ញុំជួយដើម្បីយកលុយទៅឱ្យកូនបំណុលតុងទិនរបស់គាត់(ធារ៉ា) កុំឱ្យគេផុសគាត់ទៀត ខ្ញុំក៏ព្រមជួយឱ្យខ្ចីលុយ បន្តបន្ទាប់រហូតលុយជិត 4ម៉ឺនដុល្លារ ដល់ពេលកេរ្តិ៍ឈ្មោះល្អវិញហើយ (ឆាតមិនតប មើលមិនឆ្លើយ និយាយខ្លី គឺ មើលងាយខ្ញុំ ) ដល់ពេលបានលុយខ្ញុំដោះស្រាយស្ងប់រឿងថោកហើយ ខ្ញុំឆាតលែងលើក តេមិនតប មើលមិនឆ្លើយ តែដល់ពេលតប និយាយថា ( បងខ្ញុំកើតរោគចិត្ត មានបត្រ័ចេញពីពេទ្យ “លុយបង ខ្ញុំអស់លទ្ធភាពហើយបង ខ្ញុំចង់ឆ្កួត ខ្ញុំចង់សម្លាប់ខ្លួន ) ( សូមបងបំភ្លេចចោលចុះ”។ បញ្ជាក់ជំពាក់លុយប្អូនខ្ញុំចេញជំនួស១ថ្ងៃ50$រាល់ថ្ងៃទៀតសឿ សុធារ៉ា បើប្អូនដល់ថ្នាក់ឆ្កួតមែន ហើយប្អូនដើរស្រាតតែ១ដង បងនឹងចោលលុយ ជិត៤ម៉ឺន ហ្នឹង ហើយបើប្អូនសម្លាប់ខ្លួនព្រោះបំណុលមែន ខ្ញុំអហោសិកម្មឱ្យ ហើយថែមលុយ ចូលបុណ្យប្អូន 1000$ ថែមទៀត (បើចង់សម្លាប់ខ្លួនព្រោះបំណុល ) តែ បើគេចវេះប្អូន គិតថា ចូលកន្លែងណាដែលសមមនុស្សពិសដូចប្អូន ??? ចូលមិត្តសិល្បៈទាំងអស់យល់ នឹង មហាជនជួយគិត បើកូនបំណុលវាឈ្លើយ តេមិនលើក ឆាតមិនតប បើចេះសម្រួលនាងនិយាយសង១ខែ100$ 200$ ក៏ខ្ញុំយកដែរ តែនាងនេះសម្តីទន់ តែមុខក្រាស់ កោតតែគេហៅថត រឿងថ្មី ល្បីទាំងមិនទាន់ចេញបញ្ចាំងនាង ធារ៉ា “ ធ្លាក់រណ្តៅហើយ នៅមិនប្រឹង តោងឡើងទៀត”។ សារនេះបានក្លាយជាប្រធានបទវែកញែកជាថ្មីទាំងក្នុងនិងក្រៅចង្កោមសិល្បៈក្រោយពីនេះអ្នកនាង សឿ សុធារ៉ា ទើបនឹងបញ្ចប់រឿងរ៉ាវចម្រូងចម្រាសជាមួយនឹងកូនតុងទីនមួយចំនួនជុំវិញការបង្វិលប្រាក់មិនទាន់ រួមទាំងបញ្ហាលុយកាក់ជាមួយតារាកំប្លែងអ្នកនាងខ្ញុង និងអតីតតារាកំប្លែង ស្រីអយនោះជាដើម៕ដោយ វឌ្ឍនា