បញ្ចុះបឋមសិលាសាងសង់ទីលានសូហ្វតឺន្នីសកម្ពុជាក្នុងទំហំទឹកប្រាក់ជាង៣០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖លោក ជា ប៊ុនហេង អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជាបានឲ្យដឹងថា ទីលានកីឡាសូហ្វតឺន្នីសបានបញ្ចុះបឋមសិលាសាងសង់រួចរាល់ហើយកាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦កន្លងទៅ ក្នុងទំហំថវិកាប្រមាណជាង៣០ម៉ឺនដុល្លារអាមេរិក ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះប្រកួតកីឡាសូហ្វតឺន្នីសជើងឯកអាស៊ីលើកទី១ ឆ្នាំ២០១៧។

លោកអគ្គលេខាធិការបានឲ្យដឹងទៀតថា ចំពោះការកសាងទីលានកីឡាសូហ្វតឺន្នីសថ្មីនេះ យើងប្រើពាក្យថា ថវិកាបដិភាគ ក្រោមកិច្ចព្រមព្រៀង រវាងសហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជានឹងសមាគមកីឡាវាយកូនបាល់ស្ម័គ្រចិត្តកូរ៉េ និងថវិកាបំពេញបន្ថែមរបស់សម្តេច ក្រឡាហោម ស ខេង ដោយប្រគល់សិទ្ធិសាងសង់ទៅឲ្យក្រុមហ៊ុនសំណង់វិស្វកម្មកម្ពុជាក្នុងគម្រោងទឹកប្រាក់ប្រមាណជាង៣០ម៉ឺនដុល្លារ។

លោកប៊ុនហេង បានបញ្ជាក់ថា អត្ថប្រយោជន៍បន្ទាប់ពីការសាងសង់ទីលានសូហ្វតឺន្នីសថ្មីនេះរួច ទី១-ជួយឲ្យកីឡាករកីឡាការិនី សូហ្វតឺន្នីសកម្ពុជាមានកន្លែងហ្វឹកហាត់កម្រិតស្តង់ដារអន្តរជាតិដ៏ពិតប្រាកដមួយនិងមុនគេក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ ទី២- ក្នុងទីលានថ្មីនឹងកសាងនូវអគារស្នាក់ការ សហព័ន្ធកីឡាសូហ្វតឺន្នីសនិងស្នាក់ការអង្គភាពកីឡាក្រសួងមហាផ្ទៃ ព្រមទាំងស្នាក់ការសហព័ន្ធកីឡានគរបាលអន្តរជាតិ ទី៣-ប្រភេទកីឡាប្រយុទ្ធមួយចំនួនរបស់ក្រសួងនឹងត្រូវរៀបចំឲ្យហ្វឹកហាត់នៅជាន់ខាងលើផងដែរ។

គួររំលឹកថា ទីលានកីឡាសូហ្វតឺន្នីសថ្មី មានបណ្តោយប្រវែង៩០ម៉ែត្រ ទទឹង៤០ម៉ែត្រ កម្ពស់១៣ម៉ែត្រ ក្នុងនោះក៏មានអគារធ្វើការ អគារស្នាក់នៅរបស់កីឡាករ​កីឡាការិនី កម្ពស់២ជាន់ស្មើនឹង៧,៥០ម៉ែត្រ  បណ្តោយ៤០ម៉ែត្រនិងទទឹង៩ម៉ែត្រ ហើយផ្ទៃខាងក្រោមក្រាលកៅស៊ូបេតុងមីនីស្តង់ដារអាមេរិក អាចធានាការប្រើប្រាសបានរហូតដល់ទៅ១០ឆ្នាំ៕

12920908_1092430870817807_898908573_n

12968780_1092430864151141_1560083824_n

ដោយ៖ សារីម

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print