កម្លាំងកងរាជអាវុធខេត្តកណ្តាល បញ្ជូនជនសង្ស័យពីរនាក់ ពាក់ពន្ធ័បទល្មើសពីរផ្សេងគ្នាទៅសាលាដំបូងខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាលៈ​ នាព្រឹកថ្ងៃទី៦​ ខែមេសា​ ឆ្នាំ២០១៦​ កម្លាំងកងរាជអាវុធខេត្តកណ្តាល បញ្ជូនជនសង្ស័យពីរនាក់ ពាក់ពន្ធ័បទល្មើសពីរផ្សេងគ្នាទៅសាលាដំបូងខេត្តកណ្តាល។

សមត្ថកិច្ចបានបញ្ជាក់ថាៈ​ ករណីទី1/ ករណីប្រើប្រាសបណ្ណបើកបរ បណ្ណសម្គាល់យាន ស្លាកលេខសម្គាល់យាន(រថយន្ត) ក្លែង
ក្រោយពីមានករណីឆបោកដោយប្រើឯកសារក្លែងកើតមានឡើងនៅសេវាបញ្ចាំមួយកន្លែងនៅក្រុងតាខ្មៅ កាលពីវេលាម៉ោង10:40នាទី ថ្ងៃទី01-04-2016 កម្លាំងជំនាញ មន្ទីរយុត្តិធម៌ អហ ខេត្ត បានចុះធ្វើការឃាត់ខ្លួនជនសង្សយ័ម្នាក់ដែលកំពុងធ្វើសកម្មភាពយកឯកសារក្លែងនិងរថយន្ត01គ្រឿង ម៉ាក LEXUS RX-330 ពាក់ផ្លាកលេខភ្នំពេញ2L-7492 ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ2005 យកមកបញ្ជាការដ្នានអហខេត្តធ្វើការសាកសួរនិងស្រាវជ្រាវ ។ ជាលទ្ធផលតាមចម្លើយសារភាពរបស់ជនសង្ស័យនិងតាមការបញ្ជាក់ពីជំនាញពាក់ពន្ធ័ឃើញថារថយន្តនេះជារថយន្តគ្មានពន្ធនាំចូល ឯកសារពាក់ពន្ធ័រយន្ត(បណ្ណ័សំគាល់)ក្លែងក្លាយ ។
ក្រោយពីជំនាញ​ស្រាវជ្រាវនិងពិនិត្យឃើញថាមានការពាក់ពន្ធ័ទៅនឹងបុគ្គលមួយចំនួនទៀត ទើបជំនាញសុំគោលការពីលោកព្រះរាជអាជ្ញា សុំធ្វើការពន្លាតដែនដីសមត្ថកិច្ចដោយមានការសហការយ៉ាងល្អពីសំណាក់ អហ រាជធានីភ្នំពេញ ព្រមទាំងជំនាញពាក់ពន្ធ័ នៅវេលាម៉ោង13.40នាទី ថ្ងៃទី02-04-2016 ជំនាញឈានដល់ការឃាត់ខ្លួនជនសង្សយ័ម្នាក់ទៀតឈ្មោះ ប៉ាវ សំអាត ភេទប្រុស អាយុ39ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចំរៀង អ័កកាងដង់ ស្នាក់នៅផ្ទះជួលក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកលក់រថយន្ត និងរត់ការធ្វើឯកសារក្លែងក្លាយ)នៅចំណុចម្តុំស្តាតចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយធ្វើការដកហូតរថយន្តអត់ពន្ធ01គ្រឿងម៉ាក LEXUS RX-330 ពាក់ផ្លាកលេខ ភ្នំពេញ 2U-1571 ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ2005(គ្មានពន្ធនាំចូល) និងឯកសារក្លែងបន្លំ មួយចំនួន។
ក្នុងករណីនេះកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់បំផុតដើម្បីស្វែងរកបក្ខពួក ពាក់ពន្ធ័មួយចំនួនទៀត ។

សមត្ថកិច្ចបន្តថាៈ​ ទី2/ ករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់

កើតហេតុនៅវេលាម៉ោង11.5នាទីថ្ងៃទី04.04.2016នៅចំណុចផ្លូវលំ​ ភូមិឃុំអរីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល
ជនសង្ស័យឈ្មោះហេង ដារា ភេទប្រុសអាយុ27ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ មានទីលំនៅកន្លែងកើតហេតុ។
សមត្ថកិច្ចបញ្ជាក់ថាៈ​ ចាប់យកវត្ថុតាង1.គ្រឿងញៀន(ម៉ាទឹកកក)ចំនួន2កញ្ចប់តូចនិងសម្ភារ:សម្រាប់ប្រេីប្រាស់មួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើនិងវត្ថុតាងមន្ទីរជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការ តាមនិតិវិធី ។​

image image image image image image image

តុង​ ឡេង

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print