បច្ចុប្បន្នតំបន់អាស៊ីកំពុងប្រឈមនឹងភាពតានតឹងកាន់តែខ្លាំងឡើងពីមួយថ្ងៃ ទៅមួយថ្ងៃដោយសារតែមានសមយុទ្ធ ជាច្រើនបានកើតឡើងនៅទីនេះ ហើយ បានកើតឡើងចំពេលដែលកំពុងតែមានវិវាទទៀតផង ។
ជាក់ស្ដែងវិវាទនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូងកាន់តែតានតឹងដោយសារតែការធ្វើសមយុទ្ធរបស់អាមេរិក និងប្រទេសហ្វីលីពីនដោយមានការចូលរួមពីកម្លាំងទាហាននិងអាវុធទំនើបៗជាច្រើន។ នៅឧបទ្វីបកូរ៉េក៏ដូច្នោះដែរស្ថាន ភាពកាន់តែតានតឹងជាងមុននោះដោយសារតែសមយុទ្ធរួមទ្រង់ទ្រាយធំបំផុតរបស់ អាមេរិកនិងកូរ៉េខាងត្បូងដែលជាហេតុ ធ្វើឱ្យកូរ៉េខាងជើងគំរាមកំហែងនិងបាញ់មីស៊ីលឥតឈប់ឈរ ។
អ្វីដែលគេចាប់អារម្មណ៍នោះគឺរាល់ សកម្មភាពសមយុទ្ធសុទ្ធតែមានកម្លាំងទាហានអាមេរិកចូលរួម បើទោះបីចិន ស្នើដល់អាមេរិកចៀសឱ្យឆ្ងាយពីតំបន់ ដែលមានវិវាទនោះ ។
នៅថ្ងៃទី៤ ខែមេសា កន្លងទៅអាមេ រិកនិងហ្វីលីពីនបានផ្ដើមសមយុទ្ធប្រចាំឆ្នាំរួមគ្នាដោយមានកម្លាំងទាហានចូល រួមប្រមាណជា១០.០០០នាក់។ អ្វីជាការ កត់សម្គាល់សមយុទ្ធនេះបានធ្វើឡើងនៅក្នុងដែនទឹកមួយភាគនៃសមុទ្រចិនខាង ត្បូងពោលគឺក្បែរទីប្រជុំកោះដែលហ្វីលីពីន និងចិនកំពុងទាមទារជាអធិបតេយ្យ ភាពរៀងៗខ្លួន។ សមយុទ្ធនេះជាសក្ខីកម្ម មួយបញ្ជាក់ថា ហ្វីលីពីនបានយកអាមេ រិកធ្វើជាបង្អែកដើម្បីតទល់នឹងមហាយក្ស ចិន។ វាមិនមែនជារឿងភ្ញាក់ផ្អើលទេ ដែលហ្វីលីពីនយកអាមេរិកធ្វើជាខ្នងដើម្បី តទល់ជាមួយចិននៅក្នុងជម្លោះដណ្ដើមទីប្រជុំកោះនៅក្នុងសមុទ្រចិនខាងត្បូង។ មិនភ្ញាក់ផ្អើល ព្រោះហ្វីលីពីនមានចំនួន ទ័ពនិងចំនួនសព្វាវុធតិចខ្លាំងណាស់ បើ ធៀបនឹងចិន។ ក្រៅពីពង្រឹងសម្ពន្ធភាព យោធាជាមួយសម្ពន្ធមិត្ដអាមេរិកហ្វីលីពីនក៏បានពង្រឹងសម្ពន្ធភាពយោធាជា មួយប្រទេសជប៉ុន និងអូស្ដ្រាលីដែរ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាមួយអាមេរិកក៏ដូចជាជប៉ុន ឬមួយក៏ អូស្ដ្រាលី ហ្វីលីពីនបាន ទិញនាវាមុជទឹក និងយន្ដហោះចម្បាំង។ ក្នុងខែមីនាកន្លង ទៅថ្មីៗនេះហ្វីលីពីនថែមទាំងបានបើក មូលដ្ឋានយោធារបស់ខ្លួនចំនួន៥កន្លែងឱ្យកម្លាំងទ័ពអាមេរិកទៀតផង ។
សមយុទ្ធរួមគ្នារវាងទ័ពអាមេរិក នឹង ទ័ពហ្វីលីពីនថ្ងៃនេះនឹងអនុញ្ញាតឱ្យរដ្ឋា ភិបាលក្រុងម៉ានីលផ្ដើមដាក់ពង្រាយគ្រឿង សព្វាវុធថ្មីៗរបស់ខ្លួននៅក្បែរនឹងគ្រឿងសព្វាវុធរបស់អាមេរិក។ រដ្ឋអំណាចហ្វី លីពីនបានបញ្ជាក់ជាផ្លូវការថា សមយុទ្ធ ក្រោមទ្រង់ទ្រាយធំពេលនេះមិនមែនសំដៅ ព្រមានឬមួយក៏បន្លាចប្រទេសចិនទេ។ តែអ្វីជាការកត់សម្គាល់សមយុទ្ធនេះបានធ្វើឡើងនៅផ្នែកមួយនៃកោះប៉ាឡាវ៉ាន ដែលនៅមិនឆ្ងាយប៉ុន្មានពីទីប្រជុំកោះ Spratleys ដែលចិនបាននិងកំពុងទាម ទារជាអធិបតេយ្យភាពរបស់ខ្លួន។ សូម ជម្រាបជូនថានាសបា្ដហ៍កន្លងទៅអាមេ រិកបានដឹកជញ្ជូនឡានទាហានជាច្រើន គ្រឿងព្រមទាំងគ្រឿងសព្វាវុធធុនធ្ងន់ជា ច្រើនទៅកាន់ទឹកដីហ្វីលីពីន។ តែឯកអគ្គ រដ្ឋទូតអាមេរិកប្រចាំហ្វីលីពីនមិនបាន បញ្ជាក់លំអិតទេថា តើសម្ភារយោធា និងគ្រឿងសព្វាវុធទាំងអស់នោះនឹងប្រើសម្រាប់តែធ្វើសមយុទ្ធពេលនេះឬមួយក៏នឹងត្រូវស្ថិតជាអចិន្ដ្រៃយ៍នៅលើមូល ដ្ឋានយោធាហ្វីលីពីនដែលក្រុងម៉ានីល ទើបបានបើកទ្វារឱ្យទ័ពអាមេរិកើត ។
ជាមួយគ្នានេះដែរទ័ពកូរ៉េខាងត្បូងបាន បើកធ្វើសមយុទ្ធក្រោមទ្រង់ទ្រាយធំតែ ម្នាក់ឯងដោយបាញ់គ្រាប់ពិតនៅក្នុង សមុទ្រជប៉ុន។ សមយុទ្ធត្រូវបានធ្វើឡើង នៅក្នុងស្រុក Goseong ជាប់សមុទ្រ និង មានព្រំដែនជាប់ជាមួយកូរ៉េខាងជើង។ ជម្រើសបាញ់គ្រាប់ពិតនៅក្នុងសមុទ្រ ជប៉ុនព្រោះជាទីកន្លែងដែលកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលអន្ដរទ្វីប ជាច្រើនដងនារយៈពេលចុងក្រោយនេះ។
គោលដៅនៃការបើកសមយុទ្ធតែម្នាក់ ឯងរបស់ទ័ពកូរ៉េខាងត្បូងថ្ងៃនេះត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិលោកម៉ូន សង់យ៉ុន ថ្លែងថា គឺដើម្បីធ្វើឱ្យដូចគ្នានឹង សេណារីយោបង្កឡើងដោយកូរ៉េខាងជើង នៅក្នុងសមុទ្រជប៉ុន។ ទន្ទឹមគ្នានេះអ្នក នាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងរូបនេះដដែលមិនបានលាក់បាំងទេថា សមយុទ្ធថ្ងៃនេះក៏សំដៅបង្កើនការកែ លម្អនិងប្រសិទ្ធភាពនៃការបាញ់នៅសមុទ្រ ព្រមទាំងសំដៅផ្ទាំងស៊ីបរបស់សត្រូវផង ដែរ ។
សមយុទ្ធរបស់ទ័ពកូរ៉េខាងត្បូងពេល នេះបានធ្វើឡើងចំពេលដែលស្ថានការណ៍ នៅឧបទ្វីបកូរ៉េបាននិងកំពុងឡើងតាន តឹងខ្លាំងនារយៈពេលចុងក្រោយនេះ។ ការ ឡើងតានតឹងក៏ដោយសារតែកូរ៉េខាងជើង បានធ្វើការសាកល្បងនុយក្លេអ៊ែរ និង បាញ់គ្រាប់មីស៊ីលអន្ដរទ្វីបជាបន្ដបន្ទាប់។ គ្រាន់តែនៅក្នុងខែមីនាកន្លងទៅមនុស្សខ្លាំងកូរ៉េខាងជើង គីម ជុនអ៊ុន ផ្ទាល់ខ្លួន បានចេញបញ្ជានិងត្រួតពិនិត្យការបាញ់សាកល្បងគ្រាប់មីស៊ីលអន្ដរទ្វីបចម្ងាយមធ្យម និងចម្ងាយជិតជាច្រើនដងនៅ ក្នុងសមុទ្រជប៉ុន។ ការបង្ហាញសាច់ដុំ របស់របបក្រុងព្យុងយ៉ាងនាពេលកន្លង មកគឺដើម្បីប្រឆាំងនឹងការធ្វើសមយុទ្ធ ប្រចាំឆ្នាំរួមគ្នារវាងទ័ពកូរ៉េខាងត្បូង នឹងអាមេរិក។ សមយុទ្ធរបស់កូរ៉េខាង ត្បូងគឺកូរ៉េខាងជើងតែងតែចាត់ទុកជា ការរៀបចំជើងព្រួលវាយលុកចូលក្នុង ទឹកដីកូរ៉េខាងជើង។ សូមជម្រាបជូនថា កូរ៉េខាងជើងកំពុងជាប់និងក៏កំពុងបន្ដ ទទួលទណ្ឌកម្មឬមួយក៏ការថ្កោលទោសពីអន្ដរជាតិក្នុងរឿងសាកល្បងនុយក្លេអ៊ែរក៏ដូចជារឿងបាញ់សាកល្បងគ្រាប់មីស៊ីលអន្ដរទ្វីប។ តែទោះជាយ៉ាងនេះក្ដីក៏នៅតែ មិនអាចធ្វើឱ្យកូរ៉េខាងជើងរាងចាលដែរនិង បន្ដផ្គើនសហគមន៍អន្ដរជាតិជាហូរហែ ៕
ប្រែសម្រួល៖ ម៉ែវ សាធី