សមត្ថកិច្ចឃាត់កូនកំលោះនិងគូកន៣នាក់ ពាក់ព័ន្ធវាយភ្ញៀវរបួស

ចែករំលែក៖

ខេត្ដតាកែវ ៖ សមត្ថកិច្ចបានឃាត់ ខ្លួនបុរស៤នាក់ ក្នុងនោះមានកូនកំលោះ ម្នាក់ផង ពាក់ព័ន្ធករណីប្រើអំពើហិង្សា វាយភ្ញៀវឱ្យរបួសនៅថ្ងៃមង្គលការ ។
ករណីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ នេះសមត្ថកិច្ចនគរបាលស្រុកទ្រាំងបាន ធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ ២០១៦ រួចបញ្ជូនទៅស្នងការខេត្ដរួមជា មួយនឹងវត្ថុតាងកៅអីដែលបានប្រើ សម្រាប់វាយទៅលើភ្ញៀវនោះទៀតផង។
មន្ដ្រីនគរបាលស្រុកទ្រាំងបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទី១- ឈ្មោះ ជូ រឹម អាយុ២៥ឆ្នាំ មានទីលំនៅក្នុងស្រុកបាធាយ ខេត្ដកំពង់ចាម ជាកូន កំលោះ, ទី២-ឈ្មោះ ទ្រី វីត ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅស្រុកកំពង់ ត្របែក ខេត្ដព្រៃវែង, ទី៣-ឈ្មោះ ឆេង ឆេត ភេទប្រុស អាយុ៣១ឆ្នាំ និងទី៤-ឈ្មោះ ទួន ស៊ីដា ភេទប្រុស អាយុ៣១ឆ្នាំ ទាំង២នាក់មានទីលំនៅឯខេត្ដកំពង់ចាម។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃ ទី៣ ខែមេសា ឆ្នាំ២០១៦ នៅឃុំអង្កាញ់ ស្រុកទ្រាំង ខេត្ដតាកែវ មានរៀបចំពិធី មង្គលការមួយដែលមានកូនកំលោះជា ជនសង្ស័យឈ្មោះ ជូ រឹម ។ ពេលនោះ នៅក្នុងពិធីមង្គលការនេះមានដាក់ធុង បាស់រាំកម្សាន្ដផងដែរ ។ បន្ទាប់មកក៏ មានក្រុមក្មេងស្ទាវខាងកូនកម្លោះ និង ក្មេងស្ទាវដែលទៅស៊ីការបានឌឺដងដាក់ គ្នាពេលដែលស្រវឹង ហើយក៏កើតជា ទំនាស់ពាក្យសម្ដីដេញវាយគ្នាពេញរោង ការបណ្ដាលឱ្យភ្ញៀវមួយចំនួនរត់យករួច ខ្លួន ។
មន្ដ្រីដដែលបញ្ជាក់ថា ជនសង្ស័យ ទាំង៤នាក់ខាងលើនេះបានប្រើកៅអីវាយ ទៅលើក្មេងស្ទាវដែលជាភ្ញៀវមកចូលរួម បណ្ដាលឱ្យរបួសធ្ងន់និងស្រាល២-៣ នាក់ ។ ក្រោយមកក្រុមគ្រួសារជនរង គ្រោះបានមកដាក់ពាក្យបណ្ដឹងទើប ឈានដល់ការឃាត់ខ្លួនជនសង្ស័យតែ ម្ដងដើម្បីបញ្ជូនទៅតុលាការ ។
ជនរងគ្រោះមិនត្រូវបានគេស្គាល់ អត្ដសញ្ញាណនោះទេ គ្រាដែលក្រុម គ្រួសារបានបញ្ជូនទៅព្យាបាលរបួស ស្នាម ៕

image
សហការី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print