បើទោះបីមានភាពតានតឹងសេដ្ឋកិច្ច ក្ដីក៏កូរ៉េខាងត្បូងនៅតែល្អប្រសើរ

ចែករំលែក៖

ស្ថានភាពនៅឧបទ្វីបកូរ៉េកំពុងប្រឈម មុនតានតឹងដោយសារតែការធ្វើសមយុទ្ធ និងការបាញ់សាកល្បងកាំជ្រួចមីស៊ីល ក៏ដូចជាការគំរាមកំហែងវាយប្រហារ ដោយគ្រាប់បែកបរមាណូ ប៉ុន្ដែសេដ្ឋ កិច្ចកូរ៉េខាងត្បូងនៅតែល្អប្រសើរដដែលហើយមានសន្ទុះខ្លាំងជាមុនទៅទៀត ។

ចំណែកកូរ៉េខាងជើងវិញភាពតាន តឹងនិងការដាក់ទណ្ឌកម្មរបស់អាមេរិក និងសហគមន៍អន្ដរជាតិបានធ្វើឱ្យកូរ៉េខាង ជើងធ្លាក់នៅក្នុងសភាពគ្រោះថ្នាក់បំផុតដែលពលរដ្ឋអាចឈានដល់ការស្លាប់ ដោយសារតែអត់អាហារ ។

ចំពោះកូរ៉េខាងត្បូងអនុរដ្ឋមន្ដ្រីក្រសួង ហិរញ្ញវត្ថុលោក Choi Sangmok ថ្លែង ថា “យើងឃើញថាសេដ្ឋកិច្ចជាតិមាន ដំណើរការយ៉ាងត្រដាបត្រដួសនៅត្រីមាស ទី១ ខណៈការជះឥទ្ធិពលនៃគោលនយោ បាយដំណាច់ឆ្នាំមិនធ្វើឱ្យមានកំណើន សេដ្ឋកិច្ចឡើយ។ ប៉ុន្ដែយើងកត់សម្គាល់ ឃើញថា នៅចុងត្រីមាសទី១ឆ្នាំនេះមាន សញ្ញាងើបឡើងវិញ ជាពិសេសនៅខែ កុម្ភៈតែម្ដង។ ទោះជាយ៉ាងណាវាពិតជា ពិបាកណាស់ដែលនិយាយថា សេដ្ឋកិច្ច របស់យើងមាននិន្នាការងើបឡើងវិញ នោះ ” ។

លោកបន្ដថា រដ្ឋាភិបាលក៏បានទទួល ស្គាល់ពីភាពផុយស្រួយនៃការងើបឡើង វិញនៃសេដ្ឋកិច្ចជាតិដែរ ប៉ុន្ដែរដ្ឋាភិបាល មិនទាន់មានផែនការពិនិត្យកែប្រែឡើងវិញសម្រាប់ការព្យាកររបស់ខ្លួននៅឆ្នាំ នេះដែលមានអត្រា៣.១ភាគរយនោះទេ។ ជាក់ស្ដែងក្រសួងហិរញ្ញវត្ថុនឹងចុះផ្សាយពីការព្យាករសេដ្ឋកិច្ចនៅពាក់កណ្ដាលឆ្នាំ នេះ។ ទោះជាយ៉ាងណាធនាគារជាតិកូរ៉េ ខាងត្បូងគ្រោងនឹងពិនិត្យកែប្រែការព្យាករនៅដំណាច់ខែនេះនិងត្រូវបានគេរំពឹងថា អាចនឹងកាត់បន្ថយអត្រាកំណើន សេដ្ឋកិច្ចរបស់ខ្លួន៣ភាគរយ ខណៈទេ សាភិបាលបានឱ្យដឹងកាលពីសបា្ដហ៍មុនថា កំណើនផលិតផលក្នុងស្រុកសរុបនៅ ឆ្នាំនេះហាក់ដូចជាធ្លាក់ចុះក្រោមអត្រា៣ភាគរយទៅទៀត ។

លោក Choi Sang-mok បន្ថែមថា “យោបល់របស់រដ្ឋមន្ដ្រីហិរញ្ញវត្ថុកាលពីដើមឆ្នាំនេះគឺរដ្ឋាភិបាលប្រហែលនឹង ប្រកាសផ្លាស់ប្ដូរមួយចំនួនទៅលើការ គ្រប់គ្រងមូលធនរបស់ខ្លួនដែលមាន ស្រាប់នៅដំណាច់ខែមិថុនានេះក្នុងករណីលទ្ធភាពនៃលំហូរទុន។ ជាមួយគ្នានេះ ការឡើងចុះនៃទីផ្សារហិរញ្ញវត្ថុសកល គឺមិនមែនជាបញ្ហារបស់កូរ៉េខាងត្បូងតែម្នាក់ឯងឡើយខណៈមន្ដ្រីរដ្ឋាភិបាលកំពុងតែឃ្លាំមើលការអភិវឌ្ឍផងដែរ” ៕

image

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print