កម្មករប្រុសស្រីចំនួន៣០នាក់ធ្វើការក្នុងក្រុមហ៊ុនផលិតស្បែកជើងនៅស្រុកសំពៅលូនបានដួលសន្លប់ជាបន្តបន្ទាប់ត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះជីវិត

ចែករំលែក៖

ខេត្តបាត់ដំបង៖កម្មករប្រុសស្រីចំនួន៣០នាក់ធ្វើការរងារក្នុងរោងចក្រផលិតស្បែកជើងមួយកន្លែងឈ្មោះអ៊ែរ៉ូសហ្វ សាំមីត ហ្វូតវែរ ដែលមានថៅកែជាជនជាតិថៃ​ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង បានរងការដួលសន្លប់ជាបន្តបន្ទាប់មិនដឹងមូលហេតុកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ហើយកម្មករទាំងនោះក៏ត្រូវបានក្រុមគ្រូពេទ្យនិងសមត្ថកិច្ចនិងភាគីរោងចក្រដឹកតាមរថយន្តយកទៅជួយសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនភ្លាមៗតែម្តង។
​សេចក្តីរាយការណ៍ពីស្រុកសំពៅលូនប្រាប់ឱ្យដឹងថាៈ​ មុនពេលកើតហេតុមានកម្មករចូលធ្វើការងារជាធម្មតាលុះបន្ទាប់មកស្រាប់តែមានកម្មករ៥នាក់បានមានអាការៈអស់កម្លាំងហើយដួលសន្លប់ ខណៈនោះមិនទាន់មានការភ្ញាក់ផ្អើលនោះទេ។​ លុះបន្ទាប់មកស្រាប់តែមានកម្មករ មួយចំនួនទៀតបានរងការរដួលសន្លប់ជាបន្តបន្ទាប់មានរហូតដល់៣០នាក់ក្នុងនោះប្រុសម្នាក់ទើបបង្កឱ្យមានការភ្ញាក់ផ្អើលពេញរោងចក្រ ហើយកម្មករបានរត់ជ្រួលច្រាលចេញខាងក្រៅរោងចក្រ លិចឮដល់សមត្ថកិច្ចបានចុះមកត្រួតពិនិត្យគេសង្កេតឃើញសមត្ថកិច្ចនិងខាងរោងចក្រក៏បានទំនាក់ទំនងរថយន្តពេទ្យ និងដឹកកម្មករទាំងនោះតាមរថយន្តរោងចក្រខ្លះនិងរថយន្តពេទ្យខ្លះបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។
​បើតាមការបញ្ជាក់ឱ្យដឹងពីកម្មករបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា បញ្ហាដែលពួក គាត់ដេកដួលសន្លប់ដោយសារតែពួកគាត់ពុលនិងសារធាតុក្លិនជ័រនិងអស់កម្លាំងធ្វើការងារច្រើនម៉ោងក្នុងមួយថ្ងៃយ៉ាងហោចណាស់ធ្វើការរហូតដល់១០ម៉ោង ធ្វើការងារធម្មតា៨ម៉ោង និងការងារបន្ថែមម៉ោង២ម៉ោង ដោយខាងថៅកែរោងចក្របង្ខិតបង្ខំនិងតម្រូវឱ្យកម្មករធ្វើការមិនឱ្យឈប់សម្រាកទោះបីថ្ងៃសៅរ៍ និងអាទិត្យក៏ធ្វើការនោះដែរ បើសិនការសុំឈប់សម្រាកពីសំណាក់កម្មករ គ្មាន ហេតុផលត្រឹមត្រូវ។
​ជុំវិញនៃការចោទប្រកាន់ថាភាគីថៅកែរោងចក្របង្ខំឱ្យធ្វើការលើសម៉ោងអ្នកយកព័ត៌មានយើងបានទំនាក់ទំនងតាមទូរស័ព្ទជាច្រើនដងទៅខាងមេការរោងចក្រដែលជាជនជាតិខ្មែរមានឈ្មោះព្រាប សំរេច ឱ្យជួយបំភ្លឺនោះដែរក៏ប៉ុន្តែទូរស័ព្ទរបស់លោក មិនអាចទំនាក់ទំនងបានទេ។
​ជុំវិញនៃការដួលសន្លប់កម្មករខាងលើបើតាមលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនប្រាប់ឱ្យដឹងថា មូលហេតុ កម្មករភាគច្រើនខ្វះជាតិស្ករ មានសភាពទ្រុឌទ្រោមផ្នែកសុខភាព ធ្វើការងារ ច្រើនម៉ោង និងបរិយាកាសក្នុងរោងចក្រក្តៅ ។
​លោកប្រាប់ឱ្យដឹងទៀតថា ក្នុងចំណោមកម្មករទាំងអស់ដែលរងដួលសន្លប់មានសភាពធ្ងន់១០នាក់ និងស្រាល២០នាក់ គ្មានការបាត់បង់ជីវិតនោះទេ ហើយមកដល់រសៀលថ្ងៃដដែលមានកម្មករមួយចំនួនបានចេញពីមន្ទីរពេទ្យក្រោយពីមានការជួយសង្រ្គោះ រួចហើយនោះមក។លោកបញ្ជាក់ទៀតថា ក្នុងរយៈពេល២ទៅ៣ថ្ងៃចុងក្រោយនេះកម្មកររោងចក្រនោះដែរ​ មានដួលសន្លប់២ទៅ៣នាក់ប៉ុណ្ណោះ ស្រាប់់តែនៅព្រឹកមិញនោះមានករណីដួលសន្លប់ច្រើនតែម្តង។
​ពាក់ព័ន្ធនិងការចោទប្រកាន់របស់កម្មករថាថៅកែរោងចក្របង្ខិតបង្ខំឱ្យធ្វើការងារច្រើនម៉ោង លោក ជា សម្បត្តិ អភិបាលស្រុកសំពៅលូនបានប្រាប់ឱ្យដឹងថា បញ្ហានេះលោកមិនអាចហ៊ានធ្វើការសន្និដ្ឋាននិងធ្វើអត្ថាធិប្បាយបាននោះទេពីព្រោះលោកជាអាជ្ញាធរដែនដីមិនសូវស៊ីជម្រៅច្បាស់លាស់ទៅលើច្បាប់ការងារនោះឡើយដោយរងចាំខាងមន្ទីរការងារខេត្តគេចុះមកបើកការស៊ើបអង្កេតច្បាស់លាស់នោះសិនរងចាំលោកផ្តល់ព័ត៌មានតាមក្រោយ។​ ជុំវិញថាមានការបង្ខិត បង្ខំធ្វើការច្រើនម៉ោងយើងត្រូវសិក្សាផ្លូវច្បាប់ការងារនោះសិនមិនអាចបណ្តូស ទៅភាគីម្ខាងៗនោះឡើយ តើកម្មករនោះគាត់ស្ម័គ្រចិត្តធ្វើការរឺអត់។
​គួរញ្ជាក់ថាជុំវិញបញ្ហាក្នុងរោងចក្រផលិតស្បែកជើងខាងលើបើតាមសេចក្តីរាយការណ៍ឱ្យដឹងថានៅរសៀលថ្ងៃទី៦ ខែមេសា ខាងមន្រ្តីមន្ទីរការងារខេត្តបាត់ដំបងបានចុះទៅស្រាវជ្រាវស៊ើបអង្កេតនោះហើយគេមិនទាន់ដឹងថាការចុះស្រាវជ្រាវស៊ើបអង្កេតមានលទ្ធផលយ៉ាងណានៅឡើយនោះទេ។
​អ្នកយកព័ត៌មានយើងបានទំនាក់ទំនង ប្រធានមន្ទីរការងារខេត្តបាត់ដំបងតាមទូរស័ព្ទ ឱ្យជួយបំភ្លឺនោះដែរក៏ប៉ុន្តែទូរស័ព្ទរបស់លោកដាក់ប្រព័ន្ធជាប់រវល់មិនអាចឆ្លើយតបបាន៕

image image image

សំ វិច្ឆិកា

...

111


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print