​លទ្ធផល​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​សម្តេច​ តេ​ជោ​ ហ៊ុន​ សែន​

ចែករំលែក៖

​ភ្នំពេញ​៖​ លទ្ធផល​ប្រកួត​កីឡាបាល់ទាត់​ វគ្គ​ជម្រុះ​ក្នុង​ពូ​ល​មាន​៦​ទីលាន​ មាន​ដូច​ជា​ ក្រុម​ណា​ហ្គា​វើ​ល​ ឈ្នះ​ក្រុម​ ខេត្តស្វាយរៀង​ ៦-០​ រីឯ​ក្រុម​ភ្នំពេញ​ក្រោ​ន​ ឈ្នះ​ក្រុម​វេ​ស្ទើ​ន​ ៥-០​ នៃ​ការ​ប្រកួត​បាល់ទាត់​ពានរង្វាន់​សម្តេច​តេ​ជោ​ ហ៊ែ​ន​ សែន​ ២០១៦​ នា​រសៀល​ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ,​ កីឡដ្ឋាន​ វើ​ស្ទើ​ន​ ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ឈ្នះ​ ក្រុម​ ប៉ៃលិន​៦-១​ផង​ដែរ​ ។​

​ក្រុម​ណា​ហ្គា​វើ​ល​ ឈ្នះ​ក្រុម​ខេត្តស្វាយរៀង​ ៦-០​ ស្ថិត​នៅ​ពូ​ល​ D​ ការ​ប្រកួត​នៅ​តង់​ទី​១​ ណា​ហ្គា​វើ​លអាច​ទម្លុះ​សំណាញ​ទី​ក្រុម​ ខេត្តស្វាយរៀង​បាន​រហូត​ដល់​៦​គ្រាប់​រកបាន​ដោយ​កីឡាករ​ គួ​ច​ សុ​កុម្ភៈ​ និង​ សុះ​ ស៊ូ​ហា​ណា​ ប៉ុន្តែ​តង់​ទី​២​ត្រូវ​បាន​ក្រុម​ខេត្តស្វាយរៀង​ គ្រប់គ្រង​ស្ថានភាព​បាន​ល្អ​ឡើង​វិញ​រក្សា​លទ្ធផល​៦-០​ រហូត​ដល់​ចប់​ការ​ប្រកួត​ទាំងស្រុង​ ។​

​ក្រុម​ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​ក្រុម​វេ​ស្ទើ​ន​ ៥-០​ គ្រប់​បាល់​ទាំងនេះ​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ​ កុក​ បុ​រិ​ស​ ចំនួន​២​គ្រាប់​ម្នាក់ឯង​ ,​ កីឡាករ​ ពៅ​ ពន់​វុ​ទ្ធី​ រកបាន​១​គ្រាប់​,​ ឡេ​ង​ មក​រា​ រកបាន​១​គ្រាប់​ និង​អ៊ុ​ក​ សុធី​ រកបាន​១​គ្រាប់​ ។​

​ដោយឡែក​ គ្រាប់​បាល់​ជ័យជម្នះ​ទាំង​៦​គ្រាប់​ របស់​ក្រុម​ស៊ី​ម៉ាក់​ រកបាន​ចំនួន​៣​ ម្នាក់ឯង​ នៅ​តង់​ទី​១​ដោយ​អតីត​កីឡាករ​ធ្លាប់​លេង​ឲ្យ​ភ្នំពេញ​ក្រោ​ន​ គួ​ច​ ដា​នី​ ,​ មួយ​គ្រាប់​ទៀត​ជា​ទាត់​បាល់​ពិន័យ​ហ្វ្រី​ឃី​ក​ទាត់​ដោយ​ ហង្ស​ មក​រា​ និង​២​គ្រាប់​ទៀត​រកបាន​នៅ​តង់​ទី​២​ ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ​ អឿ​ន​ ភារៈ​ រកបាន​១​គ្រាប់​និង​គ្រាប់​ចុង​ក្រោយ​កីឡាករ​ អ៊ុ​ន​ជី​ នៅ​នាទី​ទី​៧៨​ ។​

​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ លេង​ឈ្នះ​ក្រុម​ខេត្តព្រះវិហារ​ ៩-០​ស៊ី​ម៉ាក់​ស៊ី​ប៉ៃលិន​ ៦-១​ និង​សៀមរាប​ ឈ្នះ​ ក្រចេះ​ ៣-០​ ស្រប​ពេល​ដែល​ កំពង់ស្ពឺ​ឈ្នះ​ ខេត្តកំពត​ ២-១​ ៕​

awa (2)
awa

ដោយ៖ សារី​ម​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print