(​ខ្សឹប​ដាក់​ត្រចៀក​)៖​ គយ​ច្រក​ផ្សារ​ព្រំ​គ្រប់​ទឹកនឹង​ទំនិញគេចពន្ធ​

ចែករំលែក៖

​បទល្មើស​រត់ពន្ធ​ទំនិញ​ ការ​លួច​បន្លំ​ពន្ធ​ជា​ភាព​មិន​ប្រក្រតី​ដែល​ធ្វើ​ឱ្យ​ខាតបង់​ ចំណូល​ថវិកាជាតិ​បាន​បន្ដ​កើត​មាន​គួរ​ឱ្យ​សោកស្ដាយ​ក្រោម​អំណាច​របស់​លោក​ ម៉ៅ​ សំ​អឿ​ន​ មេ​គយ​ច្រក​អន្ដរជាតិ​ព្រំ​ដែល​កើត​ចេញពី​ឃុបឃិត​បើកដៃ​ឱ្យ​ក្រុម​ ហ៊ុន​មួយ​នាំ​ចូល​ទំនិញគេចពន្ធ​ និង​បង់ពន្ធ​មិន​គ្រប់​ចូល​ពី​ប្រទេស​ថៃ​តាម​អំពើ​ចិត្ដ​ ហើយ​ប្រសិនបើ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​រឹត​បន្ដឹង​ត្រួតពិនិត្យ​ ការ​អនុវត្ដ​ប្រមូល​ពន្ធ​របស់​លោក​ ម៉ៅ​ សំ​អឿ​ន​ ឡើង​វិញ​នោះ​ ប្រាក់​ពន្ធ​អាច​កើន​ លើស​ពី​សព្វថ្ងៃ​ ។​

​មន្ដ្រី​ពាក់ព័ន្ធ​ច្រក​អន្ដរជាតិ​ព្រំ​ដែល​មិន​ពេញចិត្ដ​នឹង​អំពើ​រត់ពន្ធ​បាន​បង្ហើប​ថា​ សព្វ​ថ្ងៃនេះ​លោក​ ម៉ៅ​ សំ​អឿ​ន​ និង​មន្ដ្រី​របស់​ខ្លួន​មួយ​ចំនួន​កំពុង​មាន​ទំនាក់ទំនង​ យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មេ​ឈ្មួញ​ដែល​នាំ​ទំនិញគេចពន្ធ​ពី​ប្រទេស​ថៃ​ចូល​ទឹកដី​ខ្មែរ​ តាម​ច្រក​អន្ដរជាតិ​ព្រំ​ក្នុង​មួយ​ខែៗ​មិន​តិច​ជាង​៣០០​រថយន្ដ​ធំៗ​នោះ​ទេ​ ។​ ដំណើរ​ ការ​នេះ​មាន​សភាព​រលូន​គ្មាន​បញ្ហា​អ្វី​ទាំងអស់​ដោយសារ​លោក​មេ​គយ​ ម៉ៅ​ សំ​អឿ​ន​ បាន​ចែករំលែក​ផលប្រយោជន៍​ជូន​សមត្ថកិច្ច​ ស្ថាប័ន​ដទៃ​ទៀត​រហូត​សម្ងំ​ សុខ​ស្រួល​រៀងៗ​ខ្លួន​ដែល​ធ្វើ​ឱ្យ​ឈ្មួញ​មានឱកាស​គ្រប់គ្រាន់​បង្ហូរ​ទំនិញគេចពន្ធ​ និង​បង់ពន្ធ​មិន​គ្រប់​ជា​ប្រចាំ​ ។​

​ប្រភព​បាន​បង្ហើប​ថា​ ក្នុង​ទំនិញ​របស់​មេ​ឈ្មួញ​ដែល​កំពុង​សកម្ម​បំផុត​នាំ​ទំនិញ​ពី​ ប្រទេស​ថៃ​នោះ​១​រថយន្ដ​បង់ពន្ធ​ត្រឹមតែ​៧​ទៅ​៨​លាន​រៀល​ប៉ុណ្ណោះ​ បើ​ទោះបី​គេ​ដឹក​ ទំនិញ​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់​ដូច​ជា​ ស្រា​ ភេសជ្ជៈ​ និង​ទំនិញ​ចាប់ហួយ​ ផ្សេងៗ​ទៀត​ក៏​ដោយ​ ។​ ចំណែក​ក្រុមហ៊ុន​ដទៃ​ទៀត​ដែល​នាំ​ចូល​ទំនិញ​តាម​រថយន្ដ​ ធំៗ​ដូច​គ្នា​ដែរ​នោះ​គឺ​ត្រូវ​បង់ពន្ធ​ចាប់ពី​២០​លាន​រៀល​ឡើង​ទៅ​ ៕

ដោយ៖ សីលា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print