បទល្មើសរត់ពន្ធទំនិញ ការលួចបន្លំពន្ធជាភាពមិនប្រក្រតីដែលធ្វើឱ្យខាតបង់ ចំណូលថវិកាជាតិបានបន្ដកើតមានគួរឱ្យសោកស្ដាយក្រោមអំណាចរបស់លោក ម៉ៅ សំអឿន មេគយច្រកអន្ដរជាតិព្រំដែលកើតចេញពីឃុបឃិតបើកដៃឱ្យក្រុម ហ៊ុនមួយនាំចូលទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ចូលពីប្រទេសថៃតាមអំពើចិត្ដ ហើយប្រសិនបើអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាកររឹតបន្ដឹងត្រួតពិនិត្យ ការអនុវត្ដប្រមូលពន្ធរបស់លោក ម៉ៅ សំអឿន ឡើងវិញនោះ ប្រាក់ពន្ធអាចកើន លើសពីសព្វថ្ងៃ ។
ប្រភពបានបង្ហើបថា ក្នុងទំនិញរបស់មេឈ្មួញដែលកំពុងសកម្មបំផុតនាំទំនិញពី ប្រទេសថៃនោះ១រថយន្ដបង់ពន្ធត្រឹមតែ៧ទៅ៨លានរៀលប៉ុណ្ណោះ បើទោះបីគេដឹក ទំនិញដែលត្រូវបង់ពន្ធក្នុងកម្រិតខ្ពស់ដូចជា ស្រា ភេសជ្ជៈ និងទំនិញចាប់ហួយ ផ្សេងៗទៀតក៏ដោយ ។ ចំណែកក្រុមហ៊ុនដទៃទៀតដែលនាំចូលទំនិញតាមរថយន្ដ ធំៗដូចគ្នាដែរនោះគឺត្រូវបង់ពន្ធចាប់ពី២០លានរៀលឡើងទៅ ៕
ដោយ៖ សីលា