ជិះម៉ូតូដឹកអីវ៉ាន់ទៅកន្លែងធ្វើការនៅច្បារអំពៅត្រូវបានចោរជិះម៉ូតូតាមឆក់យកកាបូបទៅបាត់

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់បានជិះម៉ូតូដឹកអីវ៉ាន់ទៅកន្លែងធ្វើការ ហើយពេលមកដល់ចំណុចភ្លើងស្តុបវត្តអង្គតាមិញត្រូវបានជនសង្ស័យមិនស្គាល់មុខជិះម៉ូតូចំនួន២ គ្រឿងតាមពីក្រោយរួចឆក់យកកាបូបបានសម្រេចហើយក៏ជិះម៉ូតូគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង ១ និង ៣០ នាទីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្បែរភ្លើងស្តុបវត្តអង្គតាមិញក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះដែលត្រូវជនសង្ស័យឆក់កាបូបខាងលើបានសម្រេចនោះមានឈ្មោះសេង សុខឃាង អាយុជាង ៤០ឆ្នាំ ស្នាក់នៅម្ដុំព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីស្ត្រីខាងលើបានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HQ-0800 តាមបណ្ដោយផ្លូវលេខ ២០០៤ក្នុងទិសដៅពីលិចទៅកើត ចេញពីម្តុំតាំងកសាងក្នុងគោលបំណងទៅកន្លែងធ្វើការនៅម្ដុំសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ លុះធ្វើដំណើរមកដល់ត្រង់ចំណុចភ្លើងស្តុបវត្តអង្គតាមិញស្រាប់តែលេចមុខជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូចំនួនពីរគ្រឿង ម៉ូតូទី១ ម៉ាក Beat ពណ៌សមិនចាំស្លាកលេខ និងម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស មិនចាំស្លាកលេខតាមពីក្រោយមកធ្វើសកម្មភាពឆក់យកកាបូបពីគាត់បានសម្រេចហើយព្យាយាមជិះគេចខ្លួនបត់មកតាមបណ្ដោយផ្លូវអង្គតាមិញឆ្ពោះទៅផ្លូវសហព័ន្ធរុស្ស៊ីគេចខ្លួនបាត់ស្រមោលតែម្តង។ដោយឡែករូបគាត់បានព្យាយាមជិះពីដេញតាមពីក្រោយប៉ះជាមួយរថយន្តដួលនៅផ្លូវវត្តអង្គតាមិញក្បែរភ្លើងស្តុបរងរបួសស្រាល។សម្ភារដែលបាត់បង់មានកាបូបមួយក្នុងនោះមានទូរស័ព្ទចំនួន 2 គ្រឿង,កាតចាក់វ៉ាក់សាំង, កាតគ្រីម៉ូតូនិងលុយចំនួន១២ម៉ឺនរៀល។

ក្រោយកើតហេតុស្ត្រីរងគ្រោះខាងលើបានត្រឹមទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ចោមចៅទី១ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ជនល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print