ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ មន្ទីរសាធារណការរាជធានីភ្នំពេញ បានកោះប្រជុំក្រុមហ៊ុនស្ថាបនា ផ្លូវ លូ ស្ថានីយ៍បូមទឹក ក្នុងរាជធានីភ្នំពេញ សំដៅពង្រឹងស្តីពីសុវត្ថិភាពការដ្ឋាន ស្លាកសញាការដ្ឋាន គុណភាពនៃការសាងសង់ បទដ្ឋានបច្ចេកទេស ដោះស្រាយផលប៉ះពាល់ ជំរឿនលទ្ឋផលការងារការដ្ឋាន ។
អង្គភាពស្ពានថ្នល់និងការិយាល័យសាធារណការ ត្រូវចាត់មន្ត្រីជាវិស្វករចុះតាមដានការងារគ្រប់ការដ្ឋាន និងចុះកម្លាំងជួសជុលគ្រលុកសំបុកមាន់ក្នុងរាជធានីភ្នំពេញចំនួន ៦ក្រុម ។ កែសម្រួលចរាចរផ្លូវកប់ស្រូវ និងចុះជួសជុលបន្ទាន់ផ្លូវលេខ១១០ ព្រែកប្រា ចាប់ពីពេលនេះតទៅ៕
ដោយ៖ សីលា
...