ហេតុអ្វីកាំភ្លើងប្រើហ្គាសនាំចូល តាមច្រកអន្តរជាតិដ៏ធូរលុងបែបនេះ? ?

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចរបស់មន្ត្រីគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចាប់ឃាត់រថយន្តដឹកទំនិញមួយគ្រឿង ម៉ាក Fuso ពាក់ស្លាកលេខតាកែវ 3A-1599 ដោយពិនិត្យរកឃើញលួចនាំចូលកាំភ្លើងខ្លី ប្រើហ្គាសចំនួន៣០ដើម ដែលឈ្មួញទុច្ចរិតលួច បង្កប់ចូលក្នុងរថយន្តដឹកទំនិញ នាំចូលពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា នេះជាលើកទី២ ក្នុងអំឡុងពេលប្រមាណតែ១១ថ្ងៃសោះ ដែលឈ្មួញខិលខូចមិនខ្លាចរអាច្បាប់ទាំងនោះ ជាការប៉ុនប៉ងនាំទំនិញហាមឃាត់ដាច់ខាត ចូលក្នុងទឹកដីកម្ពុជា។

គួរបញ្ជាក់ថាៈ​ មានកាំភ្លើងខ្លីប្រើហ្គាសចំនួន៣០ដើម​ និងចំនួន៧មុខ​ ដូចមានការរៀបរាប់ក្នុងសេចក្តីប្រកាស​ ស្របពេលនេះថ្នាក់មានបានគិតដល់ការធូរលុងពីសមត្ថកិច្ចដែរឬទេ​ ?៕

image

image

image

image

image

ដោយ៖​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print