គណៈប្រតិភូប្រទេសវៀតណាម និងគណៈប្រតិភូប្រទេសថៃ ដែលមកអបអរសាទរនិងជូនពរក្នុងឱកាសចូលឆ្នាំថ្នីប្រពៃណីជាតិដល់​ នាយឧត្តមសេនីយ៍​ សៅ​ សុខា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ នៅសាលសវនាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបគណៈប្រតិភូប្រទេសវៀតណាម និងគណៈប្រតិភូប្រទេសថៃ ដែលមកអបអរសាទរនិងជូនពរក្នុងឱកាសចូលឆ្នាំថ្នីប្រពៃណីជាតិ។
​ នាថ្ងៃនោះដែរមានគណៈប្រតិភូចំនួន៥៖ គណៈប្រតិភូខេត្តគៀងយ៉ាង គណៈប្រតិភូអង្គទ័ពទី៤ គណៈប្រតិភូក្រសួងការពារជាតិនិងភូមិភាគទី៧ គណៈប្រតិភូអនុព័ន្ធយោធាវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូអនុព័ន្ធយោធាថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពនេះគឺជាប្រពៃណីពង្រឹងសាមគ្គីភាពរវាងប្រទេសនិងប្រទេសនិយាយជារួម. និយាយដោយឡែកពង្រឹងសាមគ្គីភាពរវាងកងទ័ពនិងកងទ័ពឱ្យល្អប្រសើរថែមទៀត៕​

image

image

image

image

image

image

ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print