កាលពីថ្ងៃទី៥ ខែមេសា មានមនុស្ស ៤នាក់បានស្លាប់និង២៥នាក់រងរបួសក្នុងនោះមានទាំងប៉ូលិសផងដែរនៅក្នុង ហេតុការណ៍ប៉ះទង្គិចរវាងបាតុករនឹង ប៉ូលិសក្រោយពេលមានបាតុកម្មប្រឆាំង នឹងគម្រោងសាងសង់រោងចក្រអគ្គិសនីនៅតំបន់ដីកសិកម្ម ស្ថិតនៅភាគខាង កើតប្រទេសបង់ក្លាឌែស ។
ហេតុការណ៍ប៉ះទង្គិចគ្នាកើតឡើង ពេលដែលពលរដ្ឋស្ថិតនៅតំបន់ដែល គ្រោងធ្វើរោងចក្រអគ្គិសនីប្រមូលផ្ដុំគ្នានៅកន្លែងគ្រោងសាងសង់រោងចក្រអគ្គិសនីចិនត្រូវចំណាយប្រាក់ដល់ទៅ២,៤ ពាន់លានដុល្លារសាងសង់ដោយក្រុម ហ៊ុនចិន២ផ្សេងគ្នា ។
...
ពលរដ្ឋធ្វើបាតុកម្មខាងលើកើតឡើងក្រោយពេលដែលពលរដ្ឋបង្ហាញការ ព្រួយបារម្ភថា នឹងត្រូវបាត់បង់ផល ប្រយោជន៍និងប៉ះពល់ដល់វិស័យផលិត អំបិលនិងចិញ្ចឹមបង្គងរបស់ពលរដ្ឋនៅ ទីនោះ។ រោងចក្រអគ្គិសនីខាងលើប្រើ ប្រាស់ថាមពលធ្យូងថ្មអាចបញ្ចេញថាមពលអគ្គិសនីបានរហូតដល់ទៅ 1320 MW ។ ដោយសារតែគ្មានសំណងទើប ពលរដ្ឋនៅទីនោះនាំគ្នាធ្វើបាតុកម្មហើយការប៉ះទង្គិចគ្នានេះបានកើតឡើងក្រោយពេលដែលប៉ូលិសបាញ់កាំភ្លើងបំបែក ហ្វូងបារតុករធ្វើឱ្យបាតុករកាន់តែខឹងខ្លាំងឡើងទើបបណ្ដាលឱ្យមានការប៉ះទង្គិចគ្នាបែបនេះ ៕
ដោយ៖ ម៉ែវ សាធី