​បាតុកម្ម​ប្រឆាំង​រោងចក្រ​ចិន​នៅ​បង់​ក្លា​ឌែ​ស​ស្លាប់​៤​នាក់​

ចែករំលែក៖

awq

កាលពី​ថ្ងៃ​ទី​៥​ ខែមេសា​ មាន​មនុស្ស​ ៤​នាក់​បាន​ស្លាប់​និង​២៥​នាក់​រង​របួស​ក្នុង​នោះ​មាន​ទាំង​ប៉ូលិស​ផង​ដែរ​នៅ​ក្នុង​ ហេតុការណ៍​ប៉ះទង្គិច​រវាង​បាតុករ​នឹង​ ប៉ូលិស​ក្រោយ​ពេល​មាន​បាតុកម្ម​ប្រឆាំង​ នឹង​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​នៅ​តំបន់​ដី​កសិកម្ម​ ស្ថិត​នៅ​ភាគ​ខាង​ កើត​ប្រទេស​បង់​ក្លា​ឌែ​ស​ ។​

​ហេតុការណ៍​ប៉ះទង្គិច​គ្នា​កើតឡើង​ ពេល​ដែល​ពលរដ្ឋ​ស្ថិត​នៅ​តំបន់​ដែល​ គ្រោង​ធ្វើ​រោងចក្រ​អគ្គិសនី​ប្រមូលផ្ដុំ​គ្នា​នៅ​កន្លែង​គ្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ចិន​ត្រូវ​ចំណាយ​ប្រាក់​ដល់​ទៅ​២,៤​ ពាន់​លាន​ដុល្លារ​សាងសង់​ដោយ​ក្រុម​ ហ៊ុន​ចិន​២​ផ្សេង​គ្នា​ ។​

...

​ពលរដ្ឋ​ធ្វើ​បាតុកម្ម​ខាងលើ​កើតឡើង​ក្រោយ​ពេល​ដែល​ពលរដ្ឋ​បង្ហាញ​ការ​ ព្រួយបារម្ភ​ថា​ នឹង​ត្រូវ​បាត់បង់​ផល​ ប្រយោជន៍​និង​ប៉ះ​ពល់​ដល់​វិស័យ​ផលិត​ អំបិល​និង​ចិញ្ចឹម​បង្គង​របស់​ពលរដ្ឋ​នៅ​ ទីនោះ​។​ រោងចក្រ​អគ្គិសនី​ខាងលើ​ប្រើ​ ប្រាស់​ថាមពល​ធ្យូងថ្ម​អាច​បញ្ចេញ​ថាមពល​អគ្គិសនី​បាន​រហូត​ដល់​ទៅ​ 1320​ MW​ ។​ ដោយសារ​តែ​គ្មាន​សំណង​ទើប​ ពលរដ្ឋ​នៅ​ទីនោះ​នាំ​គ្នា​ធ្វើ​បាតុកម្ម​ហើយ​ការ​ប៉ះទង្គិច​គ្នា​នេះ​បាន​កើតឡើង​ក្រោយ​ពេល​ដែល​ប៉ូលិស​បាញ់កាំភ្លើង​បំបែក​ ហ្វូង​បារ​តុ​ករ​ធ្វើ​ឱ្យ​បាតុករ​កាន់តែ​ខឹង​ខ្លាំង​ឡើង​ទើប​បណ្ដាល​ឱ្យ​មានការ​ប៉ះទង្គិច​គ្នា​បែប​នេះ​ ៕​
ដោយ៖ ម៉ែ​វ​ សា​ធី​
111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print