ព័ត៌មានបឋម! មានសមត្ថកិច្ចចុះសួរនាំករណីទារុណកម្មលើកុមារ ដោយស្រ្តីជាម្តាយចិញ្ចឹមនៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ បើយោងតាមព័ត៌មានបឋម ! ដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាន គឺឮថា, នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ កម្លាំងសមត្ថកិច្ចក្រុងបាត់ដំបងបានចុះសួរនាំលើស្ត្រីម្នាក់ រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង ពាក់ព័ន្ធ នឹងការប្រើប្រាស់អំពើហិង្សាលើកូនស្រីចិញ្ចឹមរបស់ខ្លួន ដែលមានអាយុ៩ឆ្នាំរហូតមានស្នាមរបួសពេញខ្លួន និងគម្រាមមិនឱ្យនិយាយប្រាប់អ្នកដទៃទៀតផង។

ប្រភពពីខេត្តបាត់ដំបងបានបញ្ជាក់ថា, ការចុះសួរនាំនេះគឺបន្ទាប់ពីទទួលបានការរាយការណ៍ពី ពលរដ្ឋដែលរស់នៅជិតផ្ទះស្រ្តីខាងលើ ថាពួកគេបាន ឃើញស្រ្តីជាម្តាយចិញ្ចឹម តែងតែវាយធ្វើបាបស្ទើជារៀង រាល់ថ្ងៃ ដោយថ្ងៃខ្លះវាយនឹងរំពាត់ជាង១០០ និងមាន ពេលខ្លះវាយផងបាញ់និងជំពាមកៅស៊ូផងក៏មាន។

ប្រភពដដែលបានឱ្យដឹងទៀតថា , កុមារីរងគ្រោះខាងលើត្រូវបានពីរនាក់ប្តីប្រពន្ធដែលរៀបការហើយមិនមានកូន បានទៅសុំយកក្មេងស្រីខាងលើពីខាងឪពុកម្តាយបង្កើត
ដែលមានជីវភាពខ្វះខាតនៅឯមន្ទីរពេទ្យតាំងពីអាយុ០៣ឆ្នាំមកម្លេះ។ ប៉ុន្តែការចិញ្ចឹមបីបាច់ មិនមានព្រហ្មវិហារធម៌ ក្តីមេត្តា អាណិតអាសូរក្មេងឡើយ។
បើតាម មេភូមិវត្តគរ លោក ហោ ផុន បានបញ្ជាក់ប្រាប់ភ្នាក់ងារ សារព័ត៌មានថា, រឿងប្រើប្រាស់អំពើហឹង្សាខាងលើគឺមាន ពិតមែន ដោយលោកតែងតែណែនាំជានិច្ចផងដែរ ហើយ នៅថ្ងៃនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វត្តគរក៏ សម្រេចចុះមកសួរនាំតែម្តង។

ស្រី្តជាម្តាយចិញ្ចឹមបានទទួលស្គាល់ថាខ្លួនពិតជាបានវាយ កូនស្រីចិញ្ចឹមមែន ប៉ុន្តែក្រោយពីលោកមេភូមិចុះមក ណែនាំរួចមកអ្នកស្រីមិនដែលហ៊ានធ្វើបាបទៀតទេ។

ទោះជាយ៉ាងណានៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងសួរ នាំនៅផ្ទះស្ត្រីនោះនៅឡើយ ខណៈរង់ចាំកិច្ចសហការ ជាមួយអង្គការនឹងអង្គការសង្គ្រោះកុមារខេត្តបាត់ដំបង ដើម្បីសាកសួរបន្ថែម។
ចំពោះករណីនេះ គួរតែសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ខណៈអនីតិជន ត្រូវបានការពារដោយច្បាប់ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print