ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបេីកកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការងារជំនាញ នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដេីម្បីផ្សព្វផ្សាយការងារនិងដាក់បន្ថែមចំនួន៧ទៀត ដែលត្រូវអនុវត្តន៍ចាំបាច់ ។
កិច្ចប្រជុំធ្វេីឡេីងនៅថ្ងៃទី១០ ខែវិច្ចិកា ឆ្នាំ២០២១ ដែលមានសមាសភាពចូលរួម៖ លោកស្នងការរងជាអនុប្រធានក្រុមការងារតាមដានត្រួតពិនិត្យ ពង្រឹងដឹកនាំអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ លោកស្នងការរងផែនការងារសន្តិសុខ,លោក-លោកស្រីនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល,នគរបាលចរាចរណ៍ផ្លូវគោក,ប្រឆាំងជួញដូរមនុស្ស, ប្រឆាំងគ្រឿងញៀន,អត្តសញ្ញាណកម្ម ,កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ,លោក-លោកស្រីអធិការ-អធិការរង លោក-លោកស្រីនាយផ្នែក លោក-លោកស្រីនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។
ទាំង៧ចំណុចដែលលោកឧត្តមសេនីយ៍ទោ ឯម កុសល ដាក់បន្ថែមអោយអនុវត្ត រួមមាន ៖
*១-ពង្រឹងលេីការអនុវត្តនគោលនយោបាយភូមិឃុំមានសុវត្តិភាពឲ្យកាន់តែប្រសេីក្នុងភូមិសាស្រ្តស្រុកស្ទឹងត្រង់*
*២-ពង្រឹងបន្ថែមលេីការអនុវត្តន៍ការងារជំនាញគ្រប់ផ្នែក នៃអធិការរដ្ឋាននគរបាលស្រុកស្ទឹងត្រង់*
*៣-ពង្រឹងលេីការអនុវត្តការងារជំនាញ តាមប៉ុស្តិ៍នគរបាលរដ្ឋបាល*
*៤- ពង្រឹងលេីការអនុវត្តការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក *
*៥-ពង្រឹងនិងណែនាំបន្ថែមនូវនីតិវិធី នៃការអនុវត្តលេីការងារជំនាញ ការគ្រប់គ្រងឯកសារ និងលើការងារដ្ឋបាលទូទៅ ដល់គ្រប់ជំនាញ នៃអធិការដ្ឋាននគរបាលស្រុក*
*៦-ការត្រៀមកំលាំងអនុវត្តផែនការការពារសន្តិសុខ រក្សាសុវត្តិភាព សណ្តាប់ធ្នាប់ សាធារណៈជូន ថ្នាក់ដឹកកំពូលៗ និងភ្ញៀវជាតិ អន្តរជាតិ ដែលត្រូវអញ្ជើញចូលរួម ក្នុងពិធីសម្ពោធស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ *
*៧- ត្រួតពិនិត្យ និងពន្លឿនលេីការងារអនុវត្តនយុទ្ធនាការផ្តល់អត្តសញ្ញាណបណ្ណ័សញ្ជាតិខែ្មរ ជូនប្រជាពលរដ្ឋ *
បន្ទាប់ពីកិច្ចប្រជុំចប់ នៅព្រឹកថ្ងៃដដែល លោកឧត្តមសេនីយ៍ទោ ឯម កុសល
បាននាំយកអំណោយដ៍ថ្លៃថ្លារបស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នូវសម្ភារៈបម្រេីឲ្យអនុវត្តនការងារប្រចាំថ្ងៃ ថរិកានិងគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថមដល់កងកម្លាំងរួមមាន ៖
*១-វិទ្យុទាក់ទងប្រេីស៊ីមចំនួន១០គ្រឿង ដល់អធិការស្រុកស្ទឹងត្រង់ សម្រាប់ប្រេីប្រាស់ក្នុងអង្គភាព និងសៀវភៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពចំនួន១៦ក្បាល ដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១២ ។ *
*២-បន្តសួរសុខទុក កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ចំនួន០៣រូប និងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោតចំនួន០១រូប ដែលកំពុងសម្រាកព្យាបាលជំងឺ ។ សរុបថវិកាទាំងអស់ចំនួន ៥,៤០០,០០០រៀល ៕
ដោយ៖ វណ្ណៈ