ខេត្តកំពង់ឆ្នាំង : នៅយប់ថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ការិយាល័យជំនាញ គ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយអធិការដ្នាននគរបាលតាមបណ្តាក្រុងស្រុក និង ក្រុមចម្រុះខេត្ត បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នអោយបានល្អប្រសើរ។
អនុវត្តបានចំនួន០៩គោលដៅលើ០៤ក្រុងស្រុកគឺ ៖
១. ក្រុងកំពង់ឆ្នាំង ចំនួន០១គោលដៅ។
២. ស្រុករលាប្អៀរ ចំនួន០២គោលដៅ។
៣. ស្រុកសាមគ្គីមានជ័យ ចំនួន០៣គោលដៅ។
៤. ស្រុកកំពង់ត្រឡាច ចំនួន០៣គោលដៅ។
ជាលទ្ធផលត្រួតពិនិត្យ រថយន្តបានចំនួន៧០គ្រឿង ម៉ូតូបានចំនួន២៥០គ្រឿង គោយន្តបាន ចំនួន០២គ្រឿង និងបានអប់រំអ្នកធ្វើដំណើរកុំឲ្យបើកបរក្នុងស្ថានភាពស្រវឹង(មានជាតិអាកុល) ត្រូវពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ ពាក់ខ្សែក្រវ៉ាត់ ត្រូវមានផ្លាកលេខ កំុអោយប្រើប្រាស់សុីម៉ាំងកែច្ឆៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស(តទ្រុង) អប់រំក្មេងៗដើរលេងពេលយប់ មួយចំនួនទៀត៕
ដោយ, សិលា