អង្គការសហប្រជាជាតិចេញសេចក្តីប្រកាសជំរុញឱ្យបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ា

ចែករំលែក៖

នៅថ្ងៃទី ១០ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនោះក៏បានចេញសេចក្តីប្រកាស រួមអំពាវនាវដល់ភាគីពាក់ព័ន្ធរក្សាការអត់ធ្មត់បញ្ចប់អំពើហិង្សា ។ សេចក្តីប្រកាសរួមព្រាងឡើងដោយប្រទេសអង់គ្លេស ទទួលបានការគាំទ្រពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយក្នុងនោះបានជំរុញឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងពលរដ្ឋពិភាក្សាគ្នាបញ្ចប់វិវាទដើម្បីផលប្រយោជន៍រួមរបស់ប្រទេសជាតិ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានស្នើឱ្យពលរដ្ឋគ្រប់រូបទទួលបានមនុស្សធម៌ សុវត្ថិភាពដោយមិនមានការរារាំងណាមួយនោះឡើយ ។ ជាមួយគ្នានេះចាំបាច់ត្រូវតែធានាដល់សុវត្ថិភាពសម្រាប់បុគ្គលិកផ្តល់ជំនួយមនុស្សធម៌ និងសុខាភិបាល។ ក្នុងសេចក្តីប្រកាសរួមក៏បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីស្ថានភាពប្រែប្រួលក្នុងប្រទេសនេះឆ្ពោះទៅរកហិង្សា។ អង្គការសហប្រជាជាតិក៏បានអំពាវនាវដល់ភាគីទាំងសងខាងរក្សាការអត់ធ្មត់ឱ្យបានល្អបំផុត ។ មីយ៉ាន់ម៉ាធ្លាក់ក្នុងវិបត្តិនយោបាយ ចាប់តាំងពីថ្ងៃទី១ខែកុម្ភៈ ក្រោយយោធាចាប់ខ្លួនមេដឹកនាំរដ្ឋាភិបាលស៊ីវិល ក្នុងនោះមានលោកស្រីអោងសាន ស៊ូជី ជាដើម ។ ក្រោយការឡើងកាន់អំណាច កម្លាំងយោធាបានប្រកាសអាសន្នរយៈពេលមួយឆ្នាំ ដើម្បីរៀបចំការបោះឆ្នោតហើយផ្តល់អំណាចដល់រដ្ឋាភិបាលស៊ីវិលវិញ៕ ដោយសាធី

...

រូបថត៖THX/ TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print