វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន៣ប្រភេទនឹងបន្ថយប្រសិទ្ធភាពក្រោយការចាក់បាន៦ខែ

ចែករំលែក៖

ក្រុមអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលសុខាភិបាលសាធារណៈOakland មជ្ឈមណ្ឌលសុខាភិបាលស្តីពីអតីតយុទ្ធជន San Francisco និងមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាល នៃមហាវិទ្យាល័យតិចសាស់ បានបើកការស្រាវជ្រាវទ្រង់ទ្រាយធំទៅលើប្រសិទ្ធភាពនៃវ៉ាក់សាំង។ លទ្ធផលនៃការស្រាវជ្រាវបង្ហាញឱ្យឃើញថា វ៉ាក់សាំង៣ប្រភេទ គឺ Moderna , Pfizer , Johnson & Johnson មានប្រសិទ្ធភាពចុះខ្សោយក្រោយរយៈពេលចាក់បាន៦ខែ។ តាមលទ្ធផលស្រាវជ្រាវដែលប្រកាសនៅលើទស្សនាវដ្តី Science នាថ្ងៃទី៥ខែវិច្ឆិកា ទៅលើក្រុមស្ម័គ្រចិត្តជាង ៥សែននាក់ ដែលបានចាក់គ្រប់ចំនួនដូស និងពលរដ្ឋ៣សែននាក់មិនទាន់ចាក់វ៉ាក់សាំង ។ លទ្ធផលបង្ហាញឱ្យឃើញថា ប្រសិទ្ធភាពវ៉ាក់សាំងបានចុះខ្សោយពី ៣៥%-៨៥% ក្រោយការចាក់ដូសទីពីរបាន៦ខែ។ វ៉ាក់សាំងទាំង៣ប្រភេទខាងលើ គឺមានប្រសិទ្ធភាពការពារដូចគ្នាក្នុងពេលដំបូងនៃការប្រើប្រាស់ ប៉ុន្តែក្រោយរយៈពេល៦ខែ ប្រសិទ្ធភាពបានផ្លាស់ប្តូរ។ តាមលទ្ធផលស្រាវជ្រាវ វ៉ាក់សាំង Moderna មានប្រសិទ្ធភាពទប់ស្កាត់កូវីដ-១៩ ៥៨% ក្រោយការចាក់៦ខែ និងប្រសិទ្ធភាពដល់ទៅ៨៩%ក្រោយការចាក់បាន៣ខែ។ ដូចគ្នានោះដែរ វ៉ាក់សាំងចាក់គ្រប់ចំនួនពីរដូស របស់ក្រុមហ៊ុន Pfizer ក៏បានថយប្រសិទ្ធភាពពី៨៧%នៅសល់តែ ៤៥%ប៉ុណ្ណោះ ។ ចំណែកវ៉ាក់សាំង Johnson & Johnsonថយប្រសិទ្ធភាពខ្លាំងជាងវ៉ាក់សាំងទាំងពីរខាងលើ ដោយថយចុះពី ៨៦%នៅសល់តែ១៣% ប៉ុណ្ណោះក្រោយការចាក់បាន៦ខែ៕ដោយសាធី

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print