ស្ត្រី​មេម៉ាយ​ម្នាក់​ជ​ន្លៀ​ស​កូន​ស្រី​ចេញ​ពី​ផ្ទះ​៣ឆ្នាំ​ ​ព្រោះ​តែ​ជម្លោះ​ឆ្កែ​ស៊ី​មាន់​

ចែករំលែក៖

ក្រុង​ប៉ោយ​ប៉ែ​ត​៖ ស្ត្រី​មេម៉ាយ​ម្នាក់​បាន​ជ​ម្លៀស​កូន​ស្រី​ចេញ​ពី​ផ្ទះ​អស់​រ​យៈ​ពេល​៣ឆ្នាំ​ ​ព្រោះ​តែ​រឿង​ទំនាស់​ឆ្កែ​ស៊ី​មាន់​ ​ហើយ​ម្ចាស់​មាន់​ប៉ុន​ប៉ង​សម្លាប់​កូន​ស្រី​។

ស្ត្រី​ឈ្មោះ​សួន​ ​សុភាព​ ​អាយុ​៥២ឆ្នាំ​ ​មាន​ទី​លំនៅ​ភូមិ​រស្មី​សាមគ្គី​ ​សង្កាត់​និមិត្ត​ ​ក្រុង​ប៉ោយ​ប៉ែ​ត​ ​ខេត្ត​បន្ទាយ​ជ័យ​ ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មេ​សា​ ​ឆ្នាំ​២០១៦ ​បាន​លើក​ដៃ​សំ​ពោះ​និង​អំពាវ​នាវ​សូម​ឲ្យ​ស្ថាន​ប័​ន​ពាក់​ព័ន្ធ​ជួយ​រក​យុត្តិធម៌​ចំពោះ​កូន​ស្រី​ដែល​ត្រូវ​បាន​ទារុណកម្ម​ប៉ុន​ប៉ង​ស​ម្លា​ប​ជា​ច្រើន​លើក​តែ​នៅ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​ ​បើ​ទោះជា​រូប​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​តាម​រ​យៈ​អាជ្ញា​ធ​រមូល​ដ្ឋា​ន​គ្រប់​លំ​ដាក់​ថ្នាក់​រហូត​ដល់​ប្រព័ន្ធ​តុលា​កា​រ​រួចហើយក៏ដោយ ។​

ស្ត្រី​មេម៉ាយ​ដែល​អះអាង​ថា​រូប​គាត់​មាន​ផ្ទុក​មេ​រោគ​អេ​ដ​ស៍​ផង​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​កូន​ស្រី​ដែល​គេ​ប៉ុន​ប៉ង​សម្លាប់​ព្រោះ​តែ​រឿង​កំ​ប៉ិកកំប៉ុក​នេះ​ឈ្មោះ​សៀ​ក​ ​គុណ​ណា​ង​ ​អាយុ​១១ឆ្នាំ​។​ ​រី​ឯ​ស្ត្រី​ដែល​បាន​ប៉ុន​ប៉ង​សម្លាប់​កូន​ស្រី​គាត់​នោះ​ឈ្មោះ​ណុ​ន​ ​គ​ន្ធា​  អាយុ​៣៩ឆ្នាំ​ ​ជា​អ្នក​រស់​នៅ​ក្បែរ​ខាង​និង​គ្នា​។ ការ​ដែល​ស្ត្រី​ឈ្មោះ​ណុ​ន​ ​គ​ន្ធា​ ព្យាយាម​ប៉ុន​ប៉ង​ធ្វើ​បាប​មក​លើ​កូន​ស្រី​របស់​គាត់​នេះ​ដោយសារ​តែ​ស្ត្រី​ខាង​លើ​អាង​ប្ដី​ធ្វើ​ជា​ទាហា​ន​។​

ស្ត្រី​មេម៉ាយ​សួន​ ​សុភាព​ ​បាន​រំលឹក​ថា​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧស​ភា​ ​ឆ្នាំ​២០១៣ ឆ្កែ​មួយ​ក្បាលជា ​របស់​ស្ត្រី​ឈ្មោះ​ណុ​ន​ ​គ​ន្ធា​ បាន​មក​ស៊ី​មាន់​របស់​គាត់​អស់​ចំនួន​២ក្បា​ល​។​ ​ពេល​នោះ​កូន​ស្រី​របស់​គាត់​ឈ្មោះ​ ​សៀ​ក​ ​គុណ​ណា​ង​ ​បាន​ទៅ​ដេញ​ឆ្កែ​កុំ​ឲ្យ​ស៊ី​មាន់​បន្ត​ទៀត​ស្រាប់តែ​ស្ត្រី​រូប​នេះ​ព្រម​ទាំង​កូន​របស់​ស្ត្រី​នេះ​ផង​បាន​នាំ​គ្នា​វាយ​មក​លើ​កូន​ស្រី​របស់​គាត់​ប​ណ្តា​ល​ឲ្យ​សន្លប់​ធ្លាក់​ឈាម​ចេញ​ពី​មា​ត់​។​ ​

ស្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា​ ​ទ​ង្វើ​និង​សកម្មភាព​ដែល​បាន​វាយ​មក​លើ​កូន​ស្រី​របស់​គាត់​នោះ​មិន​មែន​កើត​មាន​១លើក​២លើក​ប៉ុណ្ណោះ​ទេ​ ​គឺ​កើត​មាន​៥-៦ដង​មក​ហើយ​គ្រា​ដែល​រូប​គាត់​ជា​ម្តា​យ​ចេញ​ក្រៅ​ផ្ទះ​រវល់​ទៅ​ធ្វើ​ការ​ឬ​ទៅ​ផ្សា​រ​។​ ​ស្ត្រី​មេម៉ាយ​រូប​នេះ​បាន​បន្ត​ថា​ ​ក្រោយ​ពី​មាន​រឿង​កើត​ឡើង​គាត់​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹងទៅ​អាជ្ញា​ធ​រ​គ្រប់​លំដាប់​ថ្នាក់​រហូត​ដល់​ប្រព័ន្ធ​តុលាការ​តែ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​នៅ​ពុំ​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ​។​ ​ការ​មិន​ទទួល​បាន​យុត្តិធម៌​នេះ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ជន​ដៃ​ដល់​ដែល​ប៉ុន​ប៉ង​សម្លាប់​កូន​ស្រី​របស់​គាត់​នោះ​គឺ​រឹងរឹត​តែ​បញ្ចើច​បញ្ចើ​រ​ថែម​ទៀ​ត​។​ ​មាន​ពេល​ខ្លះ​ស្ត្រី​ឈ្មោះ​ណុ​ន​ ​គ​ន្ធា​ បាន​និយាយ​និង​ស្រែក​ចំអក​មក​ដាក់​គ្រួសារ​របស់​គាត់​ថា​”អញ​មិន​ខ្លាច​អ្នក​ណា​ទេ​ ​ចង់​ទៅ​ប្ដឹង​ដល់​ណា​ក៏​ទៅៗ​ ​ព្រោះ​អញ​មាន​ខ្នង​ធំ​”។

ស្ត្រី​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ​កន្លង​ទៅ​តុលាការ​បាន​កោះ​ហៅ​រូប​គាត់​ចូល​ទៅ​រក​ដំណោះ​ស្រាយ​ម្ត​ង​ដែរ​ ​ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធ​ផល​អ្វី​នោះ​ទេ​ ​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ហើយ​ករណី​នេះ​កាន់តែ​ធ្វើ​ឲ្យ​ជន​ដៃ​ដល់​ធ្វើ​សកម្មភាព​គំរាម​កំហែង​មក​លើ​កូន​ស្រី​គាត់​ថែម​ទៀ​ត​។​

ស្ត្រី​សួន​ ​សុភាព​ ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​ព្រោះ​តែ​ការ​គំរាម​កំហែង​ពី​ក្រុម​គ្រួសារ​ខាង​លើ​នេះ​គាត់​បាន​ជម្លៀសកូន​ចំនួន​៤នាក់​ចេញ​ពី​លំនៅ​ដ្ឋា​ន​នៅ​ភូមិ​រស្មី​សាមគ្គី​ ​សង្កាត់​និមិត្ត​ ​មក​រស់​នៅ​ជាមួយ​និង​ផ្ទះ​កូន​ដែល​ពិការ​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ​ ​សង្កាត់​-ក្រុង​ប៉ោយ​ប៉ែ​ត​ ​អស់​រ​យៈ​ពេល​៣ឆ្នាំ​ ​ហើយ​កូន​ចៅ​ខក​ខាន​មិន​បាន​រៀន​សូត្រ​ព្រោះ​តែ​ការ​គំរាម​កំហែង​ពី​ស្ត្រី​ ណុ​ន​ ​គ​ន្ធា​ និង​កូ​នៗ​ដែល​អាង​ប្ដី​ជាម​ន្ត្រី​យោធា​នោះ​។​

ទាក់ទិន​នឹង​ការ​លើក​ឡើង​របស់​ស្ត្រី​មេម៉ាយ​ ​សួន​ ​សុភាព​ ​នេះ​នគរវត្ត​មិន​អាច​រក​ការ​បក​ស្រាយ​ពី​ស្ត្រី​ឈ្មោះ​ណុ​ន​ ​គ​ន្ធា​ រស់​នៅ​ភូមិ​រស្មី​សាមគ្គី​ ​សង្កាត់​និមិត្ត​ ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ទេ​ ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មេ​សា​ ​ឆ្នាំ​២០១៦ថា​ ​តើ​ការ​ចោទ​ប្រកាន់​របស់​ស្ត្រី​ សួន​ ​សុភាព​នោះ​ពិត​ដែរ​ឬទេ​?៕

PP1

Untitled-1

ដោយ៖ វ​ណ្ណា​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print