អតីតរដ្ឋមន្ដ្រីការបរទេសសហរដ្ឋ អាមេរិកលោកស្រីហ៊ីលឡារី គ្លីនតុន បញ្ជាក់ថា ប្រសិនបើលោកស្រីក្លាយជា ប្រធានាធិបតីអាមេរិកលោកស្រីនឹងអនុវត្ដ គោលនយោបាយតឹងតែងជាមួយចិននៅ គ្រប់វិស័យក្នុងនោះមានសិទ្ធិមនុស្ស និង ពាណិជ្ជកម្ម ។
សារព័ត៌មាន AFP បានដកស្រង់សម្ដី លោកស្រី គ្លីនតុន បញ្ជាក់នៅក្នុងសុន្ទរ កថាទៅកាន់ប្រជាពលរដ្ឋនៅរដ្ឋ Penn- sylvania កាលពីថ្ងៃទី៦ ខែមេសាថា “ចិនបានបំផ្លាញតម្លៃទំនិញដោយខុស ច្បាប់នៅក្នុងទីផ្សារបស់យើង។ មិនត្រឹម តែប៉ុណ្ណឹចិនមានការបែកចែករវាងក្រុម ហ៊ុនចិននឹងក្រុមហ៊ុនអាមេរិក” ។
លោកស្រី គ្លីនតុន បញ្ជាក់ទៀតថា លោកស្រីមានបទពិសោធន៍កាលពីលោក ស្រីកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងការ បរទេស លោកស្រីដឹងច្បាស់ថា ត្រូវទប់ ទល់ជាមួយចិនដោយវិធីណា។ ដូច្នេះ អាមេរិកត្រូវតែរារាំងមហិច្ឆតារបស់ ចិននៅក្នុងតំបន់ និងលើពិភពលោក ។
ចំណែកបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋវិញ លោក ដូណាល់ ត្រាំ ក៏បានប្រកាសថា នឹងដាក់ ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសចិននៅពេលដែលលោកជាប់ជាប្រធានាធិបតី ។
បេក្ខភាពប្រធានាធិបតីអាមេរិកនាំមុខនៅក្នុងគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំ បានបញ្ជាក់ថា ដើម្បីរារាំង ចិនពង្រីកអំណាចនៅដែនសមុទ្រចិនភាគ ខាងត្បូងនោះគឺត្រូវដាក់ទណ្ឌកម្មទៅលើ សេដ្ឋកិច្ចរបស់ចិន ហើយហាមចូលកៀក ទីផ្សារអាមេរិក ។
សារព័ត៌មាន Straits Times បាន ដកស្រង់ការប្រកាសរបស់លោក ត្រាំ ស្ដីពីគោលនយោបាយការបរទេសប្រសិន បើលោកជាប់ជាប្រធានាធិបតីអាមេរិកនោះ។ លោក ត្រាំ បានបង្ហាញពីគោល នយោបាយការបរទេសមួយចំនួនពាក់ ព័ន្ធនឹងការប្រឆាំងក្រុមភេរវកម្មក៏ដូច ជាគោលនយោបាយនៅក្នុងតំបន់អាស៊ី ពិសេសគឺវិវាទនៅដែនសមុទ្រចិនភាគខាងត្បូង ។
លោក ត្រាំ បញ្ជាក់ថា វិធីសាស្ដ្រល្អ បំផុតក្នុងការទប់ស្កាត់ចិនពង្រីកអំណាចនោះគឺដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដូចអ្វីដែល អាមេរិកបានធ្វើនាពេលកន្លងមក ។
សកម្មភាពរបស់បេក្ខភាពមកពី គណបក្សសាធារណរដ្ឋបានធ្វើឱ្យពលរដ្ឋអាមេរិកមួយចំនួនធំមិនពេញចិត្ដដោយសារតែលោកបានធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃដូចជាសាសនិកអ៊ិស្លាមនៅអាមេរិក ក៏ដូចជាក្រុមអន្ដោប្រវេសន៍។ ចំណែក គោលនយោបាយជាមួយចិនបែបនេះ ប្រាកដជាធ្វើឱ្យទំនាក់ទំនងរវាងចិននឹង អាមេរិកកាន់តែតានតឹងជាងមុនមិនខាន បើលោកត្រាំជាប់ជាប្រធានាធិបតីនោះ។
បើទោះបីមានការប្រឆាំងក្ដីតែលោក ត្រាំនៅតែទទួលបានការគាំទ្រខ្ពស់នាំមុខ គេនៅក្នុងគណបក្សដដែល។អ្វីដែលចាប់ អារម្មណ៍នោះគឺសមាជិកព្រឹទ្ធភាមកពី រដ្ឋអាឡាបាម៉ាលោក Jeff Sessions បានចេញមុខគាំទ្រលោកដូណាល់ ត្រាំ ។
ការបោះឆ្នោតជ្រើសរើសបេក្ខជន ប្រធានាធិបតីនៅក្នុងគណបក្សទាំងពីរ របស់សហរដ្ឋអាមេរិកកំពុងតែប្រព្រឹត្ដ ទៅយ៉ាងក្ដៅគគុក ហើយដែលស្ថាន ភាពហាក់កំពុងតែប្រែប្រួលដោយសារ បេក្ខជនពីររូបដែលគេសង្ឃឹមខ្លាំងជាងគេ គឺលោកស្រី ហ៊ីលឡារី គ្លីនតុន និងលោក ដូណាល់ ត្រាំ បានបរាជ័យទាំងពីរនាក់នៅ រដ្ឋវីសខុនស៊ិន កាលពីថ្ងៃអង្គារ ទី៥ ខែមេសា។ ជ័យលាភីក្នុងរដ្ឋនេះបាន ទៅលោក ធេត គ្រូស ខាងគណបក្សសា ធារណរដ្ឋ និងខាងគណបក្សប្រជាធិប តេយ្យបានទៅលើលោក ប៊ែរនី ស៊ែន ឌើស ។
លទ្ធផលបោះឆ្នោតបឋមដើម្បីជ្រើស រើសបេក្ខជនប្រធានាធិបតីក្នុងបក្សទាំងពីរនៅរដ្ឋវីសខុនស៊ិនបានបង្ហាញពីភាព ប្រែប្រួលថ្មីនៅក្នុងលទ្ធផលរួម។ លោក មហាសេដ្ឋីសក់ក្រហម ដូណាល់ ត្រាំ ដែល ជាគូប្រជែងជាមួយលោក ធេត គ្រូស នៅក្នុងគណបក្សសាធារណរដ្ឋបានចាញ់យ៉ាងដំណំនៅក្នុងរដ្ឋវីសខុនស៊ិននេះដោយ បានទទួលសំឡេងឆ្នោតតែ៣៥ភាគរយ ទល់នឹង៤៨.៣ភាគរយ។ លទ្ធផលនេះ បានធ្វើឱ្យលោក ធេត គ្រូស ប្រមូលយក អ្នកបោះឆ្នោតតំណាងសឹងតែទាំងអស់ ដែលមាននៅក្នុងរដ្ឋនេះ។ ចំណែកលោក ស្រីហ៊ីលឡារី គ្លីនតុន វិញ ដែលប្រជែង ជាមួយនឹងលោក ប៊ែរនី ស៊ែនឌើស នៅក្នុងគណបក្សប្រជាធិបតេយ្យវិញ ក៏បានចាញ់ដែរ នៅក្នុងរដ្ឋវិសខុនស៊ិន កាលពីម្សិលមិញ ។
ជាមួយនឹងលទ្ធផលថ្មីនេះលោក ធេត គ្រូស នឹងបានអ្នកបោះឆ្នោតតំណាង ចំនួន៥១០សំឡេង។ តែចំនួននេះនៅតែ ចាញ់ដាច់ឆ្ងាយពីលោកដូណាល់ ត្រាំ ដែលបានសំឡេងអ្នកបោះឆ្នោតតំណាងចំនួន៧៤៣សំឡេង។ តែយ៉ាងណាក៏ដោយ ក៏លោកធេត គ្រូស បានធ្វើការប្រកាស ថា លោកនឹងព្យាយាមយកឈ្នះឱ្យបាន នៅក្នុងរដ្ឋផ្សេងៗទៀតដើម្បីកុំឱ្យលោក ដូណាល់ ត្រាំ រកបានសំឡេងឆ្នោតដាច់ ខាតចំនួន១.២៣៧សំឡេង។ សូមបញ្ជាក់ ថា បើលោកដូណាល់ ត្រាំ បានសំឡេង នេះគ្រប់មានន័យថាគាត់នឹងក្លាយជា បេក្ខជនប្រធានាធិបតីរបស់គណបក្ស សាធារណរដ្ឋដោយស្វ័យប្រវត្ដិ។ តែបើ មិនគ្រប់ទេអ្វីៗនឹងសម្រេចទៅដោយការ បោះឆ្នោតរួមរបស់អ្នកបោះឆ្នោតតំណាង ទាំងអស់នៅក្នុងខែកក្កដាខាងមុខនេះ។ តាមការវិភាគអ្វីៗអាចទៅរួចទាំងពីរផ្លូវ គឺលោកដូណាល់ ត្រាំ អាចបានសំឡេង គ្រប់ឬអាចខ្វះបន្ដិចបន្ដួច ព្រោះមាន នៅសល់រដ្ឋជាច្រើនទៀតដែលមិនទាន់ បោះឆ្នោត ជាពិសេសដូចជារដ្ឋកាលីហ្វ័រ នីញ៉ាដែលនឹងត្រូវបោះឆ្នោតចុងក្រោយ គេថ្ងៃទី៧ ខែមិថុនា។ ចំណែកនៅខាង គណបក្សប្រជាធិបតេយ្យវិញ ថ្វីបើបរា ជ័យថ្មីនៅរដ្ឋវីសខុនស៊ិនរបស់លោកស្រីហ៊ីលឡារី គ្លីនតុន នាពេលនេះក៏ដោយ ក៏គាត់នៅតែមានចំនួនអ្នកបោះឆ្នោត តំណាងច្រើនដាច់ឆ្ងាយពីលោក ប៊ែរនី ស៊ែនឌើសដែរ ពោលគឺ១.១៧៨សំឡេង សម្រាប់លោកស្រី គ្លីនតុន ទល់នឹង ១.០៩៧សម្រាប់លោកស៊ែនឌើស។ ចំនួន សំឡេងភាគច្រើនសម្រាប់បេក្ខជនគណបក្សនេះគឺ២.៣៨៣សំឡេង។
លោកស្រី គ្លីនតុន កំពុងតែដាក់ការសង្ឃឹមទៅ លើការបោះឆ្នោតនៅរដ្ឋញូវយ៉កដែលគាត់ ធ្លាប់ធ្វើជាសមាជិកព្រឹទ្ធសភារវាងពីឆ្នាំ២០០១ដល់ឆ្នាំ២០០៩។ យ៉ាងណាក៏ ដោយលទ្ធផលចុងក្រោយសម្រាប់គណបក្សទាំងពីរនៅមិនទាន់អាចស្មានដឹងនៅឡើយ ព្រោះអ្វីៗអាចប្រែប្រួលបានគ្រប់ ពេលវេលា។ ដូចជាក្នុងកាលៈទេសៈនេះ ជាដើមបេក្ខជនលោក ធេត គ្រូស ខាង គណបក្សសាធារណរដ្ឋក៏ដូចជាបេក្ខជន លោក ប៊ែរនី ស៊ែនឌើស ខាងគណបក្ស ប្រធាធិបតេយ្យកាលពីដំបូងគ្មាននរណា គេស្គាល់ច្រើនទេ ហើយមិនសូវមាន សង្ឃឹមឡើយ។ ប៉ុន្ដែឆ្លងកាត់ការឃោស នាយ៉ាងសកម្មបេក្ខជនទាំងពីរកំពុងធ្វើឱ្យ បេក្ខជនពីរនាក់ផ្សេងទៀតមានការភ័យ ព្រួយមិនស្ទើរទេ ៕
ប្រែសម្រួល៖ ម៉ែវ សាធី