ល្ងាចមិញសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលគាល់ថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មីថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង

ចែករំលែក៖

ភ្នំពេញៈ នៅល្ងាចថ្ងៃទី ០៧ មេសា នេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលគាល់ថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មីថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។

ពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មីនេះ គឺមានការយាងចូលរួមដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីយុវជនតំណាងមកពីរាជធានីខេត្តជាង២ពាន់នាក់ផងដែ។

នៅក្នុងពិធីនេះគឺមានការសម្តែងសិល្បៈរបាំបុរាណ សម័យ ចម្រៀង និងតន្រ្តី អមដោយការតុបតែងភ្លើងពណ៌ ភ្លើងកាំជ្រួច រូមទាំងការយាងទតការតុបតែងលម្អនៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង ព្រមទាំងការតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះរាជសម្មភាពព្រះមហាក្សត្រ នៅសួនព្រះបរមរតនកោដ្ឋទៀតផង។

ប្រជារាស្រ្តទូទាំងប្រទេស សូមក្រាបថ្វាយព្រះពរជ័យដល់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរ និងព្រះជន្មយឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់បំផុតសម្រាប់ប្រជារាស្រ្តទូទាំងប្រទេស៕​

image

image

image

image

image

image

image

image

image

image

ដោយ៖​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print