បេក្ខភាពប្រធានាធិបតីមកពីគណ បក្សសាធារណរដ្ឋបានប្រឈមនឹងបញ្ហារិះគន់ថ្មីពីប្រជាពលរដ្ឋដែលមិនពេញ ចិត្ដរូបលោកដោយសារតែនាយកគ្រប់ គ្រងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោកឈ្មោះ Corey Lawandowski ត្រូវ បានប៉ូលិសចាប់ខ្លួនពីបទបានប្រើអំពើហិង្សាលើអ្នកកាសែតកាលពីបីសបា្ដហ៍មុន។ ប៉ុន្ដែដើម្បីការពារមនុស្សជំនិត របស់ខ្លួនលោក ដូណាល់ ត្រាំ បានបង្ហាញ អំពីការសង្ស័យចំពោះភាពស្របច្បាប់ នៃពាក្យបណ្ដឹងរបស់ដើមចោទ ។
លោក Corey Lawandowski ដែល បានដើរចូលទីស្នាក់ការឱ្យប៉ូលិសចាប់ បានទទួលបញ្ជាត្រូវបង្ហាញខ្លួននៅមុខ តុលាការនៅថ្ងៃទី៤ ខែឧសភា ដើម្បី ឆ្លើយតបទៅនឹងបទចោទប្រកាន់ប្រព្រឹត្ដអំពើហិង្សាលើអ្នកកាសែត Michele Fields ដែលចង់ធ្វើសម្ភាសន៍លោក ដូណាល់ ត្រាំ ក្នុងសន្និសីទកាសែតមួយ នៅរដ្ឋ Floride កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ ។
នាង Michele Fields អាយុ២៨ឆ្នាំ ជាអ្នកកាសែតឱ្យវេបសាយអភិរក្សមួយ Breitbart បានដេញតាមសួរលោក ដូ ណាល់ ត្រាំ ដល់ក្រោយសាលសន្និសីទ មុននឹងត្រូវលោក Corey Lawandowski ទៅចាប់ដើមដៃអូសចេញមួយទំហឹង។ អ្នកកាសែត Washington ម្នាក់ជាសាក្សី ឃើញឆាកឈុតហិង្សាដែលបានបន្សល់ទុកនៅស្នាមជាំលើដៃឆ្វេងរបស់នាង ។
សូមបញ្ជាក់ថា សំណុំរឿងទីប្រឹក្សា ឃោសនាបោះឆ្នោតលោក ដូណាស់ ត្រាំ ជាប់ក្ដីក្ដាំប្រើអំពើហិង្សានេះបានក្លាយជាការរិះគន់ពីគ្រប់បក្សនយោបាយមិនថាបក្សសាធារណរដ្ឋដូចគ្នាឬបក្សប្រជា ធិបតេយ្យទេ។ លោកស្រី ហ៊ីលឡារី គ្លីន តុន បានថ្លែងអាសូរអំពីការឃោសនា របស់មហាសេដ្ឋី ដូណាល់ ត្រាំ ដែលចូល ចិត្ដវាយប្រហារលើជនអន្ដោប្រវេសន៍ លើអ្នកកាន់សាសនាអ៊ិស្លាម និងស្ដ្រីភេទ ថា បំភ័ន្ដបែបរើសអើងភេទ។ ចំណែក លោកថេត គ្រូស សង្ឃឹមថាហេតុការណ៍ នេះនឹងធ្វើឱ្យលោកដូណាល់ ត្រាំ មិន អាចប្រមូលសំឡេងបានគ្រប់គ្រាន់ដើម្បី អាចក្លាយជាបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋបានទេ ហើយផលចំណេញ នឹងធ្លាក់មករូបលោកនាឱកាសបោះឆ្នោត ខាងមុខ ៕
ប្រែសម្រួល៖ ម៉ែវ សាធី