ខេត្តឧត្តរមានជ័យៈ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ១៦-០០ នាទីរសៀល គណៈកម្មាធិការ ស.អ.ក ខេត្ត-ស្រុក បានរៀបចំពិធី ប្រគល់ផ្ទះ និង សំណេះសំណាលជាមួយ សមាជិក អតីតៈយុទ្ធជនកម្ពុជា ចំនួន ១០២ នាក់ ក្រោមអធិបតីភាព ពី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជា អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា មានការចូលរួមដោយ លោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងថ្នាក់ដឹកនាំជាប្រតិភូអមដំណើរ ថ្នាក់ដឹកនាំ ស.អ.ក ខេត្ត-ស្រុក-ឃុំ ។
លោកអភិបាលនៃអភិបាលស្រុកអន្លង់វែងបានអោយដឹងថាៈ ក្នុងនោះមានការប្រគល់ផ្ទះ១ខ្នង ជាអំណោយដ៍ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូននិវត្តជនដែលមានជីវភាពខ្វះខាត ឈ្មោះ ភង់ រី ភេទប្រុស អាយុ៦៥ ឆ្នាំ រស់នៅភូមិប្រលាន ឃុំ – ស្រុកអន្លង់វែង និងចែកអំណោយជូន សមាជិកចូលរួមទាំង ១០២ នាក់ ម្នាក់ៗទទួលបាន ទឹកផ្លែឈើ១កេះ – មី១កេះ – ថវិកា ចំនួន ៥០០០០ រៀល ៕
សុខ ខេមរា