សម្តេចតេជោអបអរកីឡាការិនី អ៊ុក ស្រីមុំ ដែល ឈ្នះមេដាយមាសពិភពលោកកីឡាប៊ូលប៉េតង់ ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសរសេរលើ ហ្វេសបុកផេករបស់ សម្ដេចនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះថា កម្ពុជាពិតជាមោទនភាព និងអបអរសាទរចំពោះវីរ កីឡាការិនី អ៊ុក ស្រីមុំ ដែលបានយកឈ្នះ កីឡា ការិនីថៃនៅវគ្គផ្ដាច់ព្រ័ត្រនៅក្នុងការប្រកួត កីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ។

សម្ដេចតេជោបានសរសេរថា៖ «អបអរសាទរ! កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាស ពិភពលោកកីឡា ប៊ូល ប៉េតង់ នៅអេស្ប៉ាញ»។

នេះជាលើកទី២ហើយដែល កីឡាការិនី អ៊ុក ស្រីមុំ ទទួលបានមេដាយមាស កីឡាប៉េតង់ ពិភពលោក បន្ទាប់ពីឈ្នះការប្រកួតប៉េតង់ ពិភពលោកនៅទីក្រុង GHENT ប្រទេសប៊ែលហ្សិកក្នុងឆ្នាំ២០១៧។

ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏បានសរសេរលើហ្វេសបុកផ្ទាល់ខ្លួន របស់លោកអបអរពីជ័យជម្នះរបស់កីឡាការិនី F ស្រីមុំ ផងដែរ។
មុនពេលឡើងដល់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយ មាសពិភពលោកឆ្នាំ២០១៧ របស់កម្ពុជា បានយកឈ្នះកីឡាការិនី កាណាដា នៅវគ្គ១/៤ ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនី ន័រវេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុង លទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្របន្ត ឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល៣៧ទល់២៩ ធ្វើឱ្យកីឡាការិនី អ៊ុក ស្រីមុំ ក្លាយជាកីឡា ការិនីទី២របស់កម្ពុជា ដែលរកបានមេដាយ មាសទី៥ជាប់ៗគ្នាបន្ទាប់ពីវីរកីឡាការិនី កែ ឡេង ឈ្នះក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ ឆ្នាំ២០១៩ និងឆ្នាំ២០២១៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print