ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ថា, ដោយអនុវត្តតាមបទបញ្ជា ននិងការណែនាំជាប្រចាំរបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គ្រប់អធិការនគរបាលខណ្ឌ ប៉ុស្តិ៍ទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតលេីការផ្តល់សេវាទូទៅជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត មួយរយ:ពេលកន្លងមកនេះដោយអនុវត្តតាមការណែនាំរបស់លោកស្នងការ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការតាមដាន ឆ្លេីយតប ដោះស្រាយ និងចាត់វិធានការ ដេីម្បីធ្វេីការងារសេវាទូទៅជូនពលរដ្ឋដែលសមត្ថកិច្ចមូលដ្ឋានមានការយឺតយាវ ។ទោះជាយ៉ាងណារហូតមកដល់ពេលនេះនៅតែមាន មន្ត្រីមួយចំនួនតូច ខ្វះការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដូចជាករណីនៅខណ្ឌឬស្សីកែវ ពលរដ្ឋខំមិនមកភ្លាម ក្រុមការងារទាក់ទងទៅអធិការដ្ឋាននគរបាលខណ្ឌ ដេីម្បីរៀបចំចាត់ចែងធ្វេីជូនគាត់ ព្រមទាំងយកទៅប្រគល់ជូនដល់ផ្ទះភ្លាម ។
មន្ត្រីដែលអនុវត្តការងារផ្តល់សេវាជូនប្រជាពលរដ្ឋមិនបានល្អ មានការយឺតយាវ ចាប់ពី ២លេីកឡេីងទៅ នឹងត្រូវហៅមកធ្វេីការណែនាំ ធ្វេីកិច្ចសន្យា និងអាចអនុវត្តវិន័យកងកម្លាំង ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងខិតខំបន្ថែមក្នុងការស្រាវជ្រាវលេីករណីយឺតយាវនេះ ហេីយត្រូវតែធ្វេីជូនប្រជាពលរដ្ឋឱ្យអស់ មិនត្រូវទុកចោលយូរទៀតឡេីយ ។
បេីនៅតែមានការផ្តល់សេវាទូទៅមានការយឺតយាវជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ សូមប្រជាពលរដ្ឋចូលមកខំមិនក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬទំនាក់ទំនងមកលេខ 069 516 999 ៕
ដោយ, សិលា