េខត្តកណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយជនរងគ្រោះបើកម៉ូតូ(ដួលខ្លួនឯង) កាលពីេវលាម៉ោង២០និង៣០នាទីយប់ ៃថ្ងទី៧ ខែមេសា ឆ្នាំ២០១៦ នៅ ត្រង់ចំណុចមុខហាងសួន កម្ពុជា១៨ម៉ោង លើផ្លូវ៧មករា ស្ថិតក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយម៉ូតូម៉ាកHonda Dream C125 ពណ៍ខ្មៅ(បិទពណ៍បៃតង) ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 1-1111 អ្នកបើកបរឈ្មោះឡឹក ផានណែត ភេទប្រុស អាយុ២៩ឆ្នាំ(ស្លាប់) បើកបរក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចខាងលើបានដួលដោយខ្លួនឯងបណ្តាលអោយបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ។ បន្ទាប់ពីកើតហេតុសពនឹងមធ្យោបាយម៉ូតូត្រូវគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ តុង ឡេង
...