ប្រទេសIcelandមាននាយករដ្ឋមន្ដ្រីថ្មី

ចែករំលែក៖

កាលពីថ្ងៃទី៦ ខែមេសា លោក Sigurdur Ingi Johannssonn មកពី គណបក្សប្រឆាំងបានក្លាយជានាយករដ្ឋមន្ដ្រីថ្មីនៅក្នុងប្រទេសនេះជំនួសលោក Signundur David Gunnlaugsson ដែលបានលាលែងចេញពីតំណែងដោយជាប់ពាក់ព័ន្ធនិងឯកសារ ប៉ាណាម៉ា ។

សារព័ត៌មាន AFP បានផ្សាយថា គណបក្សឯករាជ្យ និងគណបក្សប្រជាធិប តេយ្យនៅក្នុងប្រទេស Iceland បាន ពិភាក្សាគ្នាពេញមួយថ្ងៃ ទីបំផុតក៏បាន ឯកភាពគ្នាជ្រើសរើសលោក Sigurdur Ingi Johannssonn អាយុ៥៣ឆ្នាំ ដែលជារដ្ឋមន្ដ្រីក្រសួងកសិកម្មឡើងកាន់ តំណែងជានាយករដ្ឋមន្ដ្រីនៅក្នុងប្រទេសនេះ ។

ប្រធានាធិបតីប្រទេសIceland លោក Olafur Ragnar Grimsson នឹងអនុម័ត ជ្រើសរើសលោក Sigurdur Ingi Joha- nnssonn ធ្វើជានាយករដ្ឋមន្ដ្រីនៅក្នុង ប្រទេសនេះ។ ប្រធានាធិបតីមានវ័យ ៧២ឆ្នាំ ហើយត្រូវចូលនិវត្ដន៍នៅខែ មិថុនាខាងមុខនឹងត្រូវបញ្ចប់អាណត្ដិ៥ឆ្នាំរបស់លោករួចនឹងមានការរៀបចំបោះ ឆ្នោតជាថ្មីនៅខែមេសាឆ្នាំ២០១៧ ។

លោក Gunnlaugsson អាយុ៤១ឆ្នាំ ត្រូវលាលែងចេញពីតំណែងនាយករដ្ឋ មន្ដ្រីកាលពីថ្ងៃទី៣ ខែមេសា ក្រោយ ពេលមានការប្រឆាំងតវ៉ាពីប្រជាពលរដ្ឋ ក្រោយពេលបែកធ្លាយឯកសារនៅបរទេស Panama ថាលោកមានក្រុមហ៊ុននៅ បរទេស ។

លោក David Gunnlaugsson ទទួល រងសម្ពាធយ៉ាងខ្លាំងពីសាធារណជនក្រោយ ពេលដែលបែកធ្លាយឯកសាររបស់ក្រុមហ៊ុន Mossack Fonseca ជាក្រុមហ៊ុន ច្បាប់របស់ប៉ាណាម៉ា បានសរសេរថា លោកមានក្រុមហ៊ុនមួយនៅបរទេសមាន ឈ្មោះថា Wintris INC ជាក្រុមហ៊ុនមាន ភាគហ៊ុនជាច្រើននៅក្នុងធនាគារដែល បានក្ស័យធននៅក្នុងប្រទេសអាយឡេន កាលពីពេលកន្លងមក ។

កាលពីថ្ងៃទី៥ខែមេសា លោក David Gunnlaugsson បានប្រកាសថា លោក មានគម្រោងរំលាយរដ្ឋសភានិងរៀបចំការបោះឆ្នោតសាជាថ្មីប្រសិនបើគណ បក្សប្រឆាំងមិនគាំទ្ររូបលោក។ ប៉ុន្ដែ ប្រធានាធិបតីនៅក្នុងប្រទេសនេះមិនឯកភាពទៅនឹងការរំលាយរដ្ឋសភាមុនពេលគណបក្សធំៗទាំងពីរមិនទាន់ពិភាក្សាគ្នា ស្វែងរកដំណោះស្រាយនោះ ។
ក្រោយពេលឯកសារប៉ាណាម៉ាបាន ប្រកាសជាសាធារណៈមកមានពលរដ្ឋ ប្រមាណជាង១ម៉ឺននាក់បាននាំគ្នាធ្វើបាតុកម្មនៅមុខសភា។ ក្នុងពេលជាមួយគ្នា នោះគណបក្សប្រឆាំងបានស្នើឱ្យសភា បោះឆ្នោតផ្ដល់ទំនុកចិត្ដទៅលើនាយករដ្ឋមន្ដ្រី David Gunnlaugsson ។

ពលរដ្ឋជាច្រើនបានបង្ហាញការមិន ពេញចិត្ដទៅនិងអ្វីដែលនាយករដ្ឋមន្ដ្រី បានធ្វើ ពិសេសគឺព្យាយាមលាក់បាំង ទ្រព្យសម្បត្ដិរបស់លោកនៅបរទេស និង គេចពន្ធ ខណៈដែលប្រទេសជាតិកំពុង តែធ្លាក់នៅក្នុងវិបត្ដិសេដ្ឋកិច្ចធ្វើឱ្យធនាគារជាច្រើននៅក្នុងប្រទេសនេះត្រូវបិទ ទ្វារ ។

នាយករដ្ឋមន្ដ្រី David Gunnlau- gsson គឺជាមន្ដ្រីមួយរូបក្នុងចំណោម មន្ដ្រីជាច្រើនដែលជាប់សង្ស័យថា បាន លាក់បាំងទ្រព្យសម្បត្ដិនិងគេចពន្ធ ៕

image

សម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print