គ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន​២១នាក់ ទទួលថវិកា ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ផ្តល់មកឱ្យរដ្ឋបាលខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោកស្រី នៅថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹក​ បាននាំយកថវិកាឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារសព ដែលស្លាប់ដោយសារកូវីដ-១៩ ចំនួន​២១នាក់ ដោយក្នុង០១គ្រួសារ ទទួលបានថវិកាចំនួន​ ២,០០០,០០០រៀល ។

ក្នុងឱកាសនោះ​ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង លោកអភិបាលរាជធានីភ្នំពេញ នូវសេចក្តីទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និងអាលោះអាល័យជាទីបំផុត និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់បងប្អូនប្រជាពលរដ្ឋដែលបានទទួលមរណភាព បានសោយសុខក្នុងទីឋានសុគតិភព។

...

ជាចុងបញ្ចប់ លោកអភិបាល បានជូនពរដល់ប្រជាពលរដ្ឋជាសាច់ញាតិគ្រួសារសព មានសុខភាបល្អ ជៀសឆ្ងាយពីជំងឺ កូវីដ-១៩ ជាពិសេសចូលរួមអនុវត្ត ៣កុំ៣ការពារ និង២ចូលរួម ឱ្យបានគ្រប់ៗគ្នា៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print