ប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាពចំនួន​ ៣៥០គ្រួសារ​ ទទួល​អំណោយ​ពី​ក្រុមការងារក្រឡាហោមមនុស្សធម៌

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារចុះមូលដ្ឋានជួយខេត្តបាត់ដំបង នៅថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក​ ខាន់ ម៉ាណេរ អនុប្រធានទី១ ក្រុមការងារចុះជួយស្រុកបវេល តំណាងលោក​ សក់ សេដ្ឋា បានអញ្ជើញដឹកនាំ ក្រុមការងារក្រឡាហោមមនុស្សធម៌ នាំយកអំណោយសម្ដេចក្រឡាហោម និងលោកស្រី​ ផ្ដល់ជូនប្រជាពលរដ្ឋមានបញ្ហាក្នុងជីវភាពចំនួន​ ៣៥០គ្រួសារ។

ក្រោមការដឹកនាំរបស់លោក ខាន់ ម៉ាណេរ ក្រុមការងារក្រឡាហោមមនុស្សធម៌ ដែលអញ្ជើញចូលរួមនាំយកអំណោយ សម្ដេចក្រឡាហោម និងលោកស្រី​ ផ្ដល់ជូនប្រជាពលរដ្ឋនោះ រួមមាន៖​ លោក ព្រួញ រិទ្ធថា ,លោក សូ ប៉ុណ្ណារ៉ុង និងក្រុមការងារមួយចំនួនទៀត។ អំណោយដែលបានផ្ដល់ជូនរួមមានមាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ ម៉ាស់ និងអាល់កុល។ ប្រជាពលរដ្ឋទាំង៣ឃុំដែលបានអញ្ជើញមកទទួលអំណោយនោះ មានមកពីឃុំព្រៃខ្ពស់ ឃុំក្តុលតាហែន ឃុំឃ្លាំងមាស។

អញ្ជើញមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោក ខាន់ ម៉ាណេរ បានជម្រាបនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចក្រឡាហោម និងលោកស្រី​ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងសេចក្ដីថ្លែងអំណរគុណជូនចំពោះប្រជាពលរដ្ឋ ដែលបានផ្ដល់ការគាំទ្រមកលើរាជរដ្ឋាភិបាល ដើម្បីបន្តដឹកនាំប្រទេសជាតិប្រកបដោយសុខ សន្តិភាព និងការអភិវឌ្ឍ។

...

ឆ្លៀតក្នុងឱកាសនោះដែរ ក្នុងនាមសម្ដេចក្រឡាហោម ស ខេង លោក ខាន់ ម៉ាណេរ ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅតាមការិយាល័យក្នុងភូមិ ឃុំ និងសង្កាត់របស់ខ្លួន និងសូមបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ពីការឆ្លងជំងឺកូវីដ-១៩៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print