ប្រទេសថៃរងការរិះគន់យ៉ាងខ្លាំងពីអង្គការក្រៅរដ្ឋាភិបាលពីសកម្មភាពពង្រឹងអំណាច

ចែករំលែក៖

រដ្ឋាភិបាលថៃបានរងការរិះគន់យ៉ាង ខ្លាំងពីអង្គការក្រៅរដ្ឋាភិបាលក៏ដូចជា អតីតមេដឹកនាំនៅក្នុងប្រទេសថៃដោយសារតែរដ្ឋាភិបាលយោធាមានចេតនា ពន្យារពេលបោះឆ្នោតក៏ដូចជាពង្រឹង អំណាចរបស់យោធានៅក្នុងជួររដ្ឋាភិ បាល ។

អង្គការការពារសិទ្ធិមនុស្សបានចេញមុខបរិហារពីការពង្រឹងអំណាចយោធា នៅក្នុងប្រទេសថៃតាមរយៈរាជក្រឹត្យថ្មីមួយ។គឺជារាជក្រឹត្យដែលរបបសឹកបាន ប្រគល់សិទ្ធិឱ្យទាហាន និងប៉ូលិសអាច ឃាត់ និងចាប់ខ្លួនជនសង្ស័យដោយមិន ចាំបាច់មានដីកាពីតុលាការ។ ក្រុមអង្គ ការការពារសិទ្ធិមនុស្សបានអំពាវនាវ ដល់របបសឹកឱ្យដករាជក្រឹត្យនោះចេញវិញជាបន្ទាន់ ។

ការទាមទាររបស់ក្រុមអង្គការការ ពារសិទ្ធិមនុស្សត្រូវបានធ្វើឡើងនៅក្នុង សេចក្ដីថ្លែងការណ៍រួមគ្នារបស់អង្គការ ក្រៅរដ្ឋាភិបាលចំនួន៦អង្គការក្នុងនោះមាន Human Rights Watch Amnesty International និងគណៈកម្មការអ្នកច្បាប់ អន្ដរជាតិ។ នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយថ្ងៃនេះក្រុមអង្គការការពារសិទ្ធិមនុស្សបានថ្កោលទោស និងបាន ចាត់ទុករាជក្រឹត្យអនុម័តដោយរបប សឹកថា នឹងនាំប្រទេសថៃឱ្យរំលោភបំពាន លើកាតព្វកិច្ចអន្ដរជាតិរបស់ខ្លួនក្នុង បញ្ហាសិទ្ធិមនុស្ស ។

លោកប្រេដ អាដាំ នាយកអង្គការ Human Rights Watch នៅអាស៊ីបាន បញ្ជាក់ថា របបសឹកថៃបាននិងកំពុងធ្វើ ដំណើរនៅលើផ្លូវបព្ច្រាាសនឹងលទ្ធិប្រជា ធិបតេយ្យ។ សម្រាប់លោក អាដាំ រាជ ក្រឹត្យថ្មីបានអនុញ្ញាតឱ្យរបបសឹកធ្វើអ្វី ស្រេចតែចិត្ដរួមទាំងការប្រព្រឹត្ដបទល្មើស ផ្សេងៗដោយគ្មានទទួលទោសអ្វីទាំងអស់។ សូមជម្រាបជូនថា កាលពីសបា្ដហ៍កន្លង ទៅរបបសឹកបានអនុម័តរាជក្រឹត្យមួយ ដោយអនុញ្ញាតឱ្យកងទ័ពមានសិទ្ធិចាប់ និងឃុំខ្លួនជនសង្ស័យដោយមិនបាច់មានដីកាតុលាការព្រមទាំងមានសិទ្ធិរឹបអូសទ្រព្យសម្បត្ដិនិងរារាំងជនសង្ស័យមិនឱ្យចាកចេញពីប្រទេសទៀតផង។ លោក វីលឌ័រ តៃល័រ អគ្គលេខាធិការគណៈកម្ម ការអ្នកច្បាប់អន្ដរជាតិបានកត់សម្គាល់ ឃើញជារួមថា ទង្វើរំលោភសិទ្ធិមនុស្ស នៅថៃបានកើតមានសឹងតែរាល់ថ្ងៃតាំងពីក្រោយរដ្ឋប្រហារយោធាក្នុងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤។ អ្វីដែលជាការ ព្រួយបារម្ភរបស់ក្រុមអង្គការក្រៅរដ្ឋា ភិបាលគឺការដែលរបបសឹកបានប្រើរាជក្រឹត្យថ្មីនោះដើម្បីបំបិទមាត់ពួកប្រឆាំងរួមទាំងសកម្មជនអ្នកការពារសិទ្ធិមនុស្ស ផងដែរ ៕

image

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print