Update: គួរអោយសោកស្តាយផ្សារក្រុងស្ទឹងត្រែងត្រូវបានអគ្គិភ័យត្របាក់លេបទាំងស្រុងត្រឹមម៉ោង៣រំលងអាធ្រាត្រឈានចូលថ្ងែទី៨​ ខែមេសា

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ​ ករណីអគ្គិភ័យឆាបឆេះផ្សារក្រុងស្ទឹងត្រែងបានរលត់ទៅវិញនៅវេលាម៉ោង​ ៣និង​ ០០នាទី​ រំលងអាធ្រាត្រឈានចូលថ្ងៃទី៨​ ខែមេសា​ ឆ្នាំ២០១៦​ ។ ប៉ុន្តែគួរអោយសោកស្តាយការរលត់ក្រោយពីអគ្គិភ័យបានលេបត្របាក់តូបអាជីវករអស់ទាំងស្រុងទៅហើយ​ ។ នេះបើតាមសេចក្តីរាយការណ៍ពីក្រុងស្ទឹងត្រែងមក។

​ សមត្ថកិច្ចបានអោយដឹងថាៈ​ មានការជួយអន្តរាគមន៍ពីសមត្ថកិច្ច​ នឹងអាជ្ញាធរ​ មូលដ្ឋាន​ ប្រើប្រាស់ឡានពន្លត់អគ្គិភ័យចំនួន២​ ហើយក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះមកជំនួយបន្ថែកពីរគ្រឿងទៀត ប៉ុន្តែមិនអាចអន្តរាគមន៍បានទាន់ពេលវេលា។
ករណីនេះធ្វើអោយបងប្អូនអាជីវករយំមិនចេញទឹកភ្នែក​ ដោយពួកគាត់សង្ស័យនឹងមានគេលួចដុត​ ។
សមត្ថកិច្ចមិនដឹងថា​ ទំហំនៃការខូចខាតអស់តម្លៃប៉ុន្មាន​ ហើយមានប៉ុន្មានតូបនៅឡើយទេ​ រងចាំការពិនិត្យជាក់ស្តែងនៅព្រឹកស្អែក​។
លោកអភិបាលរងខេត្តមួយរូបចុះដឹកនាំកម្លាំងអន្តរាគមន៍ពន្លត់បានអោយដឹងថាៈ​ ការសន្និដ្ឋានដំបូងឮថាបណ្តាលមកពីការឆេះសំរាមពីខាងក្នុងផ្សារ៕​

image image image image image image image image image

សុខ​ ខេមរា​ នឹងអ្នកស្ទឹងត្រែង

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print