ខេត្តស្ទឹងត្រែងៈ ករណីអគ្គិភ័យឆាបឆេះផ្សារក្រុងស្ទឹងត្រែងបានរលត់ទៅវិញនៅវេលាម៉ោង ៣និង ០០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ។ ប៉ុន្តែគួរអោយសោកស្តាយការរលត់ក្រោយពីអគ្គិភ័យបានលេបត្របាក់តូបអាជីវករអស់ទាំងស្រុងទៅហើយ ។ នេះបើតាមសេចក្តីរាយការណ៍ពីក្រុងស្ទឹងត្រែងមក។
សមត្ថកិច្ចបានអោយដឹងថាៈ មានការជួយអន្តរាគមន៍ពីសមត្ថកិច្ច នឹងអាជ្ញាធរ មូលដ្ឋាន ប្រើប្រាស់ឡានពន្លត់អគ្គិភ័យចំនួន២ ហើយក្រោយមកក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះមកជំនួយបន្ថែកពីរគ្រឿងទៀត ប៉ុន្តែមិនអាចអន្តរាគមន៍បានទាន់ពេលវេលា។
ករណីនេះធ្វើអោយបងប្អូនអាជីវករយំមិនចេញទឹកភ្នែក ដោយពួកគាត់សង្ស័យនឹងមានគេលួចដុត ។
សមត្ថកិច្ចមិនដឹងថា ទំហំនៃការខូចខាតអស់តម្លៃប៉ុន្មាន ហើយមានប៉ុន្មានតូបនៅឡើយទេ រងចាំការពិនិត្យជាក់ស្តែងនៅព្រឹកស្អែក។
លោកអភិបាលរងខេត្តមួយរូបចុះដឹកនាំកម្លាំងអន្តរាគមន៍ពន្លត់បានអោយដឹងថាៈ ការសន្និដ្ឋានដំបូងឮថាបណ្តាលមកពីការឆេះសំរាមពីខាងក្នុងផ្សារ៕
សុខ ខេមរា នឹងអ្នកស្ទឹងត្រែង