នគរបាលស្រុកមេមត់ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដោយជាប់ចោទពីបទ រក្សារទុក ដឹកជញ្ជូន និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យចំនួន៥នាក់ត្រូវបាន កំលាំងនគរបាលស្រុកមេមត់ ធ្វើការស្រាវជ្រាវ និងបង្ក្រាបចាប់ខ្លួន ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។

ប្រតិបត្តិការនេះធ្វើរឡើងនៅវេលាម៉ោង ០៩ និង០០នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ នៅចំណុចភូមិ ចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មំុ។

ធិការនគរបាលស្រុកមេមត់ លោក ហុង គឹមហឿន បានឲ្យដឹងថា ជនសង្ស័យចំនួន ០៥នាក់ ១-ឈ្មោះ រឿន នី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិឥស្លាម ២-ឈ្មោះ រឿន ទិត្យ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឥស្លាម ៣-ឈ្មោះ សុះហាន់ ណាវ៉ី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឥស្លាម ៤-ឈ្មោះ ឌៀល ស្រីមុំ ភេទស្រី អាយុ២០ឆ្នាំ(ប្រពន្ធរបស់ រឿន នី) ៥-ឈ្មោះ រឿន សុខ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិឥស្លាម ទាំង០៥នាក់ មានទីលំនៅ ភូមិចំការគរ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងនោះ សមត្ថកិច្ចជំនាញបានធ្វើការឆែកឆេរ និងដកហូតនូវម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន ចំនួន១៤កញ្ចប់(តូច១៣ និងធំ០១)។

លោកអធិការបន្តថា បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ត្រូវបាននាំខ្លួនមកកាន់កន្លែងអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសមត្ថកិច្ចកំពង់ចាត់ការបន្តតាមនីតិវិធី៕

image

image

ដោយ៖ វណ្ណះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print