ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែនបានគាំទ្រនឹងតាមដានកម្មវិធី“ខ្ញុំជាយុវជនគំរូកម្ពុជា (I am a Role Model) លើកទី ១ ខែមសា ២០១៦ គឺបានរកឃើញយុវជន Top-1 ដែលមានស្នាដៃគំរូ ទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេគឺ ប៉ែន លីហេង (23/08/1998) លើវិញ្ញាសារផ្នែកវីដេអូ (មិត្ត Friend) ទទួលបាន Likes = 13k.។
សម្តេចបានមានប្រសាសន៍សំដែងនូវការចូលរួមគាំទ្រដោយសម្តេចបញ្ជាក់ថាៈ សូមអបអរសាទរដល់ជ័យលាភី បេក្ខជន TOP-1 និងបេក្ខជនបេក្ខនារី TOP-10 ទាំង៩នាក់! ដោយឡែក
ចំពោះបេក្ខជន និងបេក្ខនារី ដែលមានបំណងចង់ចូលរួមប្រកួត “ខ្ញុំជាយុវជនគំរូកម្ពុជា” លើកទី ២ ក្នុងខែ មេសា នេះ សូមត្រៀមចុះឈ្មោះ និងត្រៀមឯកសារ (ចំរៀង, Video, គំនូរ និង កំណាព្យឬអត្ថបទ) ហើយចូលទៅកាន់ http://samdechhunsen.gov.kh/khmer_youth_role_model/login.php ។ យើងនឹងចាប់ទទួលពាក្យនៅរសៀលថ្ងៃទី 8-11 មេសា ឆ្នាំ ២០១៦៕
សីលា
...